ខេត្តមណ្ឌលគីរី ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មេឈ្មួញធំ ឈ្មោះតែ គឹមសាន្តធ្វើអាជីវកម្មរករ៉ែមាស អនាធិបតេយ្យ ក្នុង.ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី សង្ស័យ អាជ្ញាធរមូលដ្ឋាន បើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានដោយរលូន ដោយមិនខ្លាចញញើតនិងច្បាប់ បន្តិចសោះ។
♦♥
សូមបញ្ជាក់ថា៖កាលពីឆ្នាំ ២០១៨ កន្លងផុតទៅទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាប!បទល្មើសធនធានធម្មជាតិ លើផ្ទៃប្រទេស ចុះបង្ក្រាប!ម្ដងរួចមកហើយ។ ប៉ុន្តែឥឡូវនេះ ចាប់ផ្ដើមបើកដំណើរការសារជាថ្មី ក្រុមឈ្មួញខាងលើ បានធ្វើសកម្មភាពខុសច្បាប់កាន់តែគគ្រឹកគគ្រេងជាងពេលមុនទៅទៀត ដោយសារមេឈ្មួញរូបនេះចាត់ចែងកញ្ចប់ដោយរូបភាពណាមួយស្ងាត់ៗ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើអណ្តូងរ៉ែមាស បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះក៏ដោយ ក៏មិនឃើញមានចំណាត់ការនៅឡើយ ពោលគឺ។ ពួកគេនៅតែបន្តធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេង ដោយមានការយាមកាមតឹងតែងជាងមុន ចំពោះការចេញចូលទៅតំបន់នោះ តែម្តង ហាក់ដូចជាតំបន់អបគមន៍ទៅហើយ។
ជាងនេះទៅទៀត មេឈ្មួញ គឹម សាន និងបក្សពួកគេ ប្រើគ្រឿងចក្រជីកកកាយរណ្ដៅ ឃួងដី ដើម្បីដាក់រំសេវផ្ទុះ ប្រើជាតិគីមី ធ្វើឲ្យប៉ះពាល់ ប្រជាពលរដ្ឋ និងវត្តអារាម ក្បែរៗនោះ។ ប្រជាពលរដ្ឋតំបន់នោះបានធ្វើការិះគន់ ថា បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ជាមួយ មន្ត្រីអាជ្ញាធរ ពាក់ព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ មេឈ្មួញ ឈ្មោះ គឹម សាន និងបក្សពួក របស់ខ្លួន ក៏មិនហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត នោះដែរ។
