បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀ ៦នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន៦នាក់មាន១.ឈ្មោះ ភោគ តុលា ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះ ចាន់ មេសា ភេទប្រុសអាយុ២២ឆ្នាំ ៣.ឈ្មោះ ចិន វីរៈ ភេទប្រុសអាយុ២៨ឆ្នាំ ៤.ឈ្មោះ លី ឈី ភេទប្រុសអាយុ១៤ឆ្នាំ ៥.ឈ្មោះ វ៉ាង លៀង ភេទប្រុសអាយុ១៥ឆ្នាំ ៦.ឈ្មោះ តែន តារ៉ា ភេទប្រុសអាយុ៣០ឆ្នាំដែលរស់នៅក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងជំនាញបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៦នាក់ និងដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន១០ថង់តូចដែលបង្ក្រាបកាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចផ្សារអគារថ្មីស្ថិតភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ដោយជនសង្ស័យចំនួន៦នាក់ និងវត្ថុតាងគ្រឿងញៀនត្រូវបាននាំយកធ្វើតេស្តរកឃើញប្រើប្រាស់សាធាតុញៀនទាំង6នាក់ ហើយបានឆ្លើយសារភាព ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕
