Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស២នាក់ ជាមួយថ្នាំញៀនជិត១គីឡូក្រាម

កំពង់ឆ្នាំង៖ សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ជាមួយវត្ថុតាងថ្នាំញៀនជិត១គីឡូក្រាម បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបគ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។ ១.ឈ្មោះ ថេង ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅក្នុងភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ និង២.ឈ្មោះ សុខ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នាពេលនោះសមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀន ចំនួន១៤កញ្ចប់ ធំ៣កញ្ចប់ ទម្ងន់ជិត១គីឡូក្រាម ទូរសព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត៕