Connect with us

Hi, what are you looking for?

បរិស្ថាន

មន្រ្ដីជំនាញថា សំណុំរឿងនៅតុលាការ ប៉ុន្តែ ក្រុមបក្សពួកជំទាវគឹង គន្ធា នៅបន្តឈូសឆាយព្រៃជាង៦០០ហិកតានៅតំបន់ព្រៃឡង់់ បឹងពែរ

មន្រ្ដីជំនាញថា សំណុំរឿងនៅតុលាការ ប៉ុន្តែ ក្រុមបក្សពួកជំទាវគឹង គន្ធា នៅបន្តឈូសឆាយព្រៃជាង៦០០ហិកតានៅតំបន់ព្រៃឡង់់ បឹងពែ។ អាជ្ញាធរខត្តមិនទាន់ចេញដីការដកហូត

# ព្រះវិហារ៖ក្រុមបក្សពួកលោកស្រី គឹង គន្ធា បានធ្វើការឈូសឆាយដីព្រៃនៅជាង៦០០ហិកតា ក្នុងតំបន់ព្រៃឡង់បឹងពែរ  បើទោះជា មន្រ្ដីជំនាញបរិស្ថានអះអាងថា ទីតាំងខាងលើ បានកសាងសំណុំរឿងទៅតុលាការហើយក្តី ។

លោកមាស ញឹម អនុប្រថានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្រាប់តាមសារតេឡេក្រាមថា  រដ្ខបាលខេត្តបានចេញដីការដកហូតដីនោះរួចហើយ ដោយបានបញ្ជូនសំណុំរឿងនៅតុលាការរួចហើយដែរ។

យោងតាមសេចក្ដីរាយការណ៍របស់ឧទ្យានុរក្សតំបន់នោះជូនលោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហាកាលពី-ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្នំកូនឆ្កែ និងស្នាក់ការរងដំណាក់ហ្លួង ចំនួន៥នាក់ បានចុះល្បាតទៅដល់ចំណុចអូរអន្សមទាន ត្រពាំងត្រប់ និយាមកាលេខ (៥៤៣១៧៦-១៥១៣៦៨២) បានជួបជំរុំស្នាក់នៅរបស់ជនល្មើស មន្រ្តីយើងបានប្រមូលយក តង់ចំនួន០១ និងប្រេងម៉ាស៊ូត ០៣កាន យកមករក្សាទុកនៅស្នាក់ការរងភ្នំកូនឆ្កែ។ ចំពោះទីតាំងដីគិតត្រឹមថ្ងៃទី២៣ ខែមេសានេះរកមិនឃើញមានឈូសឆាយថ្មីបន្ថែមទៀតទេ ទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

តាមលោកមាស ញឹម បានឲ្យដឹងថា ខេត្តនឹងចេញដីកាដកហូប៉ុន្តែ ពេលនេះមិនទាន់បានចេញដីកានៅឡើយទេ ។

លោកបន្ថែមថា ករណីឈូសឆាយដីព្រៃតំបន់ព្រៃឡង់បឹងពែរនោះ. ជំនាញបរិស្ថានបានកសាងសំណុំរឿងចំនួន4ករណីក្នុងតំបន់នេះ.និងជុំវិញបានដល់ដៃចៅក្រមស៊ើបហើយ។

ទោះបីជាយ៉ាណា តាមសេចក្តីរាយការណ៍ពីស្រុកឆែបបានិយាយថា ក្រុមបក្សពួកដែលទិញលក់ដីព្រៃឲ្យលោកស្រីគឹង គន្ធ បមានឈ្មោះ យ៉ុង រុន ជាមេការ  បានយកត្រាក់ទ័រចំនួន៦គ្រឿង ធ្វើការឈូសឆាយដីព្រៃតំបន់ព្រៃឡង់ បឹងពែរ តាំងពីខែមីនាមកម្លេះ ហើយពួកគេបានបន្តឈូសឆាយព្រៃដែលនៅសល់ដល់ពេលចចុប្បន្ន ហើយ ពួកផ្អាកសកម្មភាពពេលមន្រ្តីដែលមន្រ្តីបរិស្ថានចុះធ្វើការល្បាតតែប៉ុណ្ណើ។

សូបរំលឹកថា លោកស្រី គឹង គន្ធា  បានទិញដីព្រៃឈ្មោះឡឹក សារ៉ុន ដោយមានការស៉ីញ៉េទទួលស្គាល់បានដោយលោកលោកសុខ សាន្តតារ៉ា អតីត:អភិបាលស្រុកឆែប ចេញលិខិតកាន់កាប់ដីព្រៃ ច្រករបៀងចំនួន ៧ក្បាលដីស្មើ៤១៤ប័ណ្ណ ។

យោងតាមឯកសារ ក្រសួងបរិស្ថាន បានធ្វើលិខិតអន្តាគមន៍ទៅក្រសួងមហាផ្ទៃ ឲ្យអាជ្ញាធរខេត្តមោឃៈភាពចោលលិខិតបញ្ជាក់កាន់កាប់ដីព្រៃឡង់ដែល ហត្ថលេខាដោយលោកសុក សាន្តតារ៉ា អតីតអភិបាលស្រុកឆែប បច្ចុប្បន្នជាអភិបាលរងខេត្តព្រះវិហារ។

ក្រោយមកត្រូវក្រសួងមហាផ្ទៃបានចេញលិខិតឲ្យអាជ្ញាធរខេត្តព្រះវិហារមោឃភាពចោលលិខិតបញ្ជាក់ការកាន់កាប់ដីធ្លីនៅក្នុងតំបន់ស្នូលព្រៃឡង់របស់លោកសុខ សាន្តតារ៉ា ។ ប៉ុន្តែ អភិបាល ខេត្តព្រះវិហារ លោក គីម រិទ្ធី បានចេញលិខិតជូនដំណឹងបញ្ឈប់ការបញ្ជាក់ការកាន់ដីធ្លីតែប៉ុណ្ណោះ មានទាន់បាន់ដីកាដកហូតដៃព្រឡង់ទាំងនោះនៅឡយ។

រឿងលោកសុខ សាន្តតារ៉ា ចេញលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី រំលោភលើដីព្រៃច្រករបៀងបរិស្ថាន ក្នុងអំឡុងឆ្នាំ២០២២ ចំនួន៧ក្បាលដី ក្នុងប័ណ្ណចាប់ពី៥០ហិកតាឡើងទៅ សរុបស្មើ (៤១៤ហិកតា) ដែលជាដីគ្រប់គ្រងដោយក្រសួងបរិស្ថាន គឺជាដីព្រៃឈរស្រោង ហើយក៏ជាជម្រកសត្វព្រៃផងដែរ។

យោងតាម លិខិតធានាអះអារបស់ ឈ្មោឡឹក សារ៉ុន ភេទប្រុស កើតថ្ងៃទី៨ ខែ៧ ឆ្នាំ១៩៧៣ សញ្ចាត្តិកម្ពុជា កាន់អត្តសញ្ញាណបណ្ណ័លេខ.២២០១៩២៤៣៣ ចុះថ្ងៃទី២៣ ខែ០៩ ឆ្នាំ២០១៦ អាស្រ័យដ្ឋានបច្ចុប្បន្ន ភូមិរុងរឿង២ ឃុំមរត ស្រុកជាំក្សាន្ត ខេត្តព្រះវិហ៊ារ គ្នា ជាអ្នកទទួលសិទ្ធបន្ត ពីលោកអាន ផល្លី ភេទប្រុស សញ្ចាត្តិកម្ពុជា អាយុ៤៥ឆ្នាំដែលជាឧត្តសនីយិ៍យោធាម្នាក់។

ដោយឈ្មោះឡឹក សារ៉ុន បាន -សូមធានាអះអាងចំពោះមុខច្បាប់ដូចខាងក្រោម:

១,ដីចំការដែលលោកជំទាវគឹង គន្ធា បានទិញពីឯកឧត្តមអាន ផល្លី ស្ថិតនៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ មានចំនួន៤១៤ហិកតា គឺពិតជាដីរបស់ឯកឧត្តមអាន ផល្លី បានទិញពីប្រជាពលរដ្ឋតាំងពី ខែមករា ឆ្នាំ២០២២ ហើយបានឲ្យខ្ញុំបាទជាអ្នកថែរក្សារហូតមក។ គឺជាដីចំការអាចដាំដុះផលដំណាំ កសិកម្មបាន ដោយមិនប៉ះពាល់ដីប្រជាពលរដ្ឋឡើយ។ ហើយក៏មានរដ្ឋអំណាចភូមិឃុំទទួលស្កាល់ផងដែរ។ ហើយក្នុងការរៀបចំដាំដុះនេះខ្ញុំបាទក៏ទទួលខុសត្រូវ។រៀបចំសាងហេដ្ឋារចនាសម្ព័ន្ធជាមុនឲ្យបានស្រេចបាច់។២,ខ្ញុំបាទសូមធានាអះអាងថា ថវិកាដែលលោកជំទាវបានប្រគល់ឲ្យទាំងប៉ុន្មាន គឺខ្ញុំសន្យាថាបើក្នុងករណីធ្វើកិច្ចសន្យាមិនបានសម្រេចទេ ហើយមិនបានដីនៅទីតាំងដដែល ដូចខ្ញុំបាទបានធានាអះអាងនោះ គឺ: ខ្ញុំបាទត្រូវប្រគល់ដីចំការរបស់ខ្ញុំបាទ ដែលឋិតនៅទីតាំងក្បែរនោះ ក្នុងតម្លៃណាមួយ ដូចដែលបានធ្វើកិច្ចសន្យា ដែលមានស្រាប់ ជាធ្នូរជូនលោកជំទាវវិញ ដោយមិនមានការតវ៉ាកែប្រែអ្វីឡើយ គឺគ្រប់ចំនួនទឹកប្រាក់ និងចំនួនដីដែលមានចែកក្នុងកិច្ចសន្យា លក់ទិញដោយសន្តិវិធី។ បញ្ជាក់: ដីខ្ញុំបាទមានចំនួន(២០០ហិកតា) ដែលឋិតនៅភូមិឆែបខាងលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ ៣,ខ្ញុំបាទសូមផ្ដិតមេដៃជាភស្តុតាង ទទួលខុសត្រូវចំពោះមុខច្បាប់ ចាប់ពីថ្ងៃនេះតទៅ។ថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្នាមមេដៃស្ដាំ លោកឡឹក សារ៉ុន សាក្សីនិងឮ ១,ឈ្មោះយិន មុំ ២,ឈ្មោះយ៉ុង រុន។សូមបញ្ចាក់ថា: ដីនៅចំណុចទីតាំងខាងលើ ជាដីព្រៃរបស់រដ្ឋ ក្នុងតំបន់គ្រប់គ្រងដោយមន្ត្រីបរិស្ថាន។ ហេតុអ្វីក៏លោកសុខ សាន្តតារ៉ា អតិត:អភិបាលស្រុកឆែប ហានចេញប័ណ្ណកម្មសិទ្ធ ជាច្រើនប្លង់ ឲ្យទៅពលរដ្ឋដែលជាឈ្មួញដី ហើយហ៊ាននិយាយថា ជាដីដែលបានខ្វៀលរួចហើយ ទើបហ៊ានចេញប័ណ្ណហ៊ុំព័ទ្ធ ព្រៃឈើជ្រោងដែលជាប្រភព ជម្រកសត្វព្រៃផងនោះ។ ទើបពួកក្រុមឧក្រឹដ្ឋជនបំផ្លាញព្រៃឈើ ហ៊ានដាក់គ្រឿងចក្រវៃព្រៃ ទន្ទ្រានយកដីព្រៃរបស់រដ្ឋអស់រាប់រយពាន់ហិកតា មិនញញើតច្បាប់សូម្បីតែបន្តិច។

Oplus_131072

បីយោងតាមលិខិតធានាអះអាងរបស់ឈ្មោះឡឹក សារ៉ុនខាងលើ និង លិខិតបញ្ជាក់ការកាន់កាប់ដីធ្លីនៅក្នុងតំបន់ស្នូលព្រៃឡង់ចុះហត្ថលេខាទទួលដោយលោក សុខ សាន្តតារ៉ា នោះ គឺបង្ហាញអត្តសញ្ញាណជនពាក់ពន្ធ័ដ្ទើរតែទាំងអស់ហើយ ។

មហាជនរង់ចាំមើលចំណាត់ការបន្ត របស់សាលាដំបូងខេត្តព្រះវិហារបន្តរ ឬ ក៏ទុកសំណុំរឿងនេះដូចអាំងដំរីចោ ទុកលឬយ៉ាងណា? ម្យ៉ាងទៀត ក្រុមទិញលក់ដីព្រៃឡង់ធ្វើសកម្មភាពលើដីយ៉ាងគឃ្លើន ទោះបីជាដីព្រៃទាំហនោះបានបញ្ជូនសំណុំទៅតុលាការហើយយ៉ាងណា?

ដីព្រៃស្រោងក្នុងតំបន់ព្រៃឡង់ បឹងពែរ ត្រូវក្រុមជនល្មើសប្រើត្រាក់ទ័ឈូសឆាយ ទោះបីជាជាប់បណ្តឹងនៅតុលាការក៏ដោយ