Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ប្រដៅកុំឱ្យប្រើប្រាស់គ្រឿងញៀនកូនចិត្តតិរិច្ឆានកាប់សម្លាប់ឪពុក

កំពង់ធំ:សមត្ថកិច្ចចាប់ឃាត់ខ្លួន កូនតិរិច្ឆាន​បន្ទាប់ពីបានសម្លាប់ឪពុកបង្កើតរបស់ខ្លួនដោយគ្រាន់តែឪពុកប្រដៅមិនឱ្យជក់គ្រឿងញៀន កាកម៉ោង ៦ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច អូរដងដឹង ក្រុមហ៊ុនCRCK1ស្ថិតនៅភូមិស្រែវាល ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ជនសង្ស័យ ឈ្មោះ គង់ ឈី ភេទប្រុស អាយុ៣០ឆ្នាំ បានកាប់ទៅលើជនរងគ្រោះដែលត្រូវជាឪពុកបង្កេីតរបស់ខ្លួននឹងត្រសេះ​ ចំក្បាល បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយពីបានចាប់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕