Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អាជ្ញាធរខេត្តព្រះសីហនុ បានចុះឃាត់ទីតាំងសំណង់របស់ឧត្តមសេនីយឯកម្នាក់នៅឆ្នេរសមុទ្រសាធារណៈ តំបន់ទំនប់រលក

ខេត្តព្រះសីហនុ÷  អាជ្ញាធរខេត្តព្រះសីហនុ បានចុះឃាត់ទីតាំងសំណង់របស់ឧត្តមសេនីយឯកម្នាក់នៅឆ្នេរសមុទ្រសាធារណៈ តំបន់ទំនប់រលក  និហបានដាក់ឱសានវាទរយៈពេល១សប្ដាហ៍ ដល់ម្ចាស់ទីតាំងមួយកន្លែងហ៊ានចាក់ដី រៀបលូចាក់បេតុង និងបណ្ដុះសសរ សម្រាប់ធ្វើខឿនទប់ដី លើឆ្នេរសមុទ្រសាធារណៈ កាយចេញវិញបានឲ្យរួចរាល់ បើមិនដូច្នេះទេ  អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។

ទីតាំងសំណង់របស់ឧត្តមសេនីយ៍ឯករូបនោះ ស្ថិតនៅចំណុចរំដួលជើងភ្នំ ផ្លូវទំនប់រលក ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។

កម្លាំងអាជ្ញាធរខេត្តព្រះសីហនុ  ដឹកនាំដោយលោកហែម ដារិទ្ធ អភិបាលរងខេត្ត  បានចុះពិនិត្យទីតាំងចាក់ដី និងធ្វើសំណង់រឹងមាំចូលឆ្នេរសមុទ្រសាធារណៈ និងបាននាំខ្លួនកម្មករសំណង់ចំនួន២នាក់ទៅអធិការដ្ឋានក្រុង ដើម្បីសាកសួរ និងបានដកហូតសម្ភារៈសំណង់មួយចំនួនរួមមាន ស៊ីម៉ង់២០បាវ ក្ដារពុម្ភ១០សន្លឹក ដែកសសរ២០ដើម យកទៅរក្សារទុកនៅក្នុងសាលាក្រុង ចំពោះការខូចខាតក្រុមការងារមិនទទួលខុសត្រូវឡើយ ។

 

មន្ត្រីជំនាញមួយរូបបានឲ្យដឹងថា នៅលើទីតាំងនេះបានចាក់អាចម៍ដីរួចមួយចំនួន នៅផ្នែកខាងក្រោយ និងមានក្រុមជាងចំនួន ៤នាក់ កំពុងធ្វើសកម្មភាពសាងសង់សំណង់របងអំពីបេតុង ដែលមានប្រវែងសរុប ៨៣,១ម៉ែត្រ ខាងជើងប្រវែង ២៨,២ម៉ែត្រ,ខាងត្បូងប្រវែង ៣១,៥៥ម៉ែត្រ និង ខាងលិចប្រវែង ២៣,៣៥ម៉ែត្រ) ក្នុងនោះបានចាក់ធ្នឹមក្រវ៉ាត់រួចរាល់ និងបានបណ្តុះសសៃដែកសសររួចចំនួន ២៨ដើម ស្ថិតនៅលើដីចំណីសមុទ្រទាំងស្រុង ដោយពុំមានលិខិតអនុញ្ញាត សាងសង់នោះទេ ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ម្ចាស់ទីតាំងមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយទេ ប៉ុនែ្តអ្នកក្បែរខាងលើកឡើងថា ម្ចាស់ទីតាំងនេះមានតួនាទីក្នុងជួរកងកម្លាំង ថ្នាក់ឧត្តមសេនីយ៍ឯក ៕