Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ក្មេងស្រីម្នាក់ត្រូវបានរថយន្តកិនស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូជាមួយម្តាយដួលខ្ទាតចូលក្រោមរថយន្ត

ភ្នំពេញ៖ ក្មេងស្រីម្នាក់ត្រូវបានរថយន្តកិនបែកក្បាលស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតជាមួយម្ដាយ ហើយសង្ស័យវាក់អើចាប់ហ្វ្រាំងជ្រុលបណ្តាលឲ្យដួលខ្ទាតកូនចូលក្រោមរថយន្តកុងតឺន័រ បណ្តាលឲ្យកិនពេញទំហឹងចំក្បាលតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះមាន ឈ្មោះ ម៉ាលីស អាយុ៤ឆ្នាំ ចំណែកម្តាយ ឈ្មោះ សោម ម៉ារី អាយុ៣៧ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញស្រីខាងលើជិះម៉ូតូ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IH-3252 ដឹកកូនស្រី តាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុ ដោយមានរនាំងការដ្ឋានខាងមុខ សង្ស័យវាក់អើក៏ក៏ចាប់ហ្វ្រាំង អូសបណ្តាលឲ្យដួលធ្លាក់កូនស្រី ចូលកុងតឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-1565 ដែលបើកស្របទិសមកពីក្រោយបណ្តាលឲ្យ ចំក្បាលស្លាប់ភ្លាមៗតែម្តង ភ្លាមៗរថយន្តបន្តបើកទៅមុខបានចម្ងាយជាង១៥០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅពិនិត្យជាក់ស្តែង រួចសពក្មេងរងគ្រោះជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត អ្នកបើកបរ ម៉ូតូ ត្រូវបានប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕