Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ជនជាតិចិនម្នាក់លោតសម្លាប់ខ្លូនពីលើអគារសំណង់មួយកន្លែងដែលគេទុកចោល

ខេត្តព្រះសីហនុ÷ ករណីជនជាតិចិនមួយរូបបានលោតពីលើអគារសំណង់មួយកន្លែងដែលគេទុកចោល មិនដឹងថាមានវិបត្តិអ្វី ឬមានបញ្ហាអ្វីយ៉ាងណានោះទេ បណ្ដោយឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ស្ថិតនៅក្នុងក្រុម៤ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង២,២០នាទី រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះ ។

ប្រភពព័ត៌មានពីអ្នកដែលនៅក្បែរកន្លែងកើតហេតុបានដឹងថា នៅវេលាម៉ោង២,០០រសៀល គាត់បានឃើញជនជាតិចិនម្នាក់នេះ ដើរចុះដើរឡើងក្បែរអាគារដែលគេទុកចោលនោះ ប៉ុនែ្តគាត់មិនមានការចាប់អារម្មណ៍នោះទេ ។ ស្រាប់តែបន្ដិចក្រោយមកគាត់លឺសូសម្លេង ក្ដាំងខ្លាំង ក៍ក្រឡេកសម្លឹងមើលតាមសម្លេងនោះ ស្រាប់តែឃើញជនជាតិចិនខាងលើនេះបានលោតពីលើអគារ ដែលមានកម្ពស់១៣ ជាន់ស្លាប់បាត់ទៅហើយ ។

សាកសពជនជាតិចិននេះសមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ ដោយមិនដឹងថាជនជាតិចិនម្នាក់នេះ មានឈ្មោះអ្វី និងសម្រាកនៅទីណានោះទេ ។

បច្ចុប្បន្ន កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់៣កំពុងរង់ចាំ សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការនគរបាលខេត្តព្រះសីហនុចុះមកពិនិត្យ និង​ស្រាវជ្រាវសាវបន្ដរ ៕