កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៤ នៃឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ បានភ្ញាក់រលឹកប្រមូលអាំងវែទ័រឆក់ត្រីដែលជាឧបករណ៍ល្មើសច្បាប់ចំនួន ៣០គ្រឿង ប្រគល់ជូនមន្ត្រីរដ្ឋបាលជលផលកាលពីសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។
លោក អ៊ូ សោភ័ណ្ឌ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា បន្ទាប់ពីការប្រជុំផ្សព្វផ្សាយ និងចលនាដកហូតឧបករណ៍ឆក់ត្រីកាលពីថ្មីកន្លងទៅនេះ ប្រជាពលរដ្ឋបានភ្ញាក់រលឹក ប្រគល់អាំងវែទ័រឆក់ត្រីដល់មន្ត្រីរដ្ឋបាលជលផលសរុបចំនួន ៣០គ្រឿង។
ក្នុងនាមមន្ត្រីជំនាញលោកថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានភ្ញាក់រលឹកប្រគល់នៅអាំងវែទ័រឆក់ត្រី ដែលជាបទល្មើសខុសច្បាប់ដល់មន្ត្រីរដ្ឋបាលជលផលហើយដើម្បីជាកិច្ចដឹងគុណដល់បងប្អូនប្រជាពលរដ្ឋមន្ត្រីរដ្ឋបាលជលផលក៏បានឧបត្ថម្ភប្រេងសម្រាប់ចាក់កាណូតដល់បងប្អូនវិលត្រឡប់ទៅលំនៅឋានវិញផងដែរ៕
In this article:
