Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ចាប់ខ្លួនក្មេងទំនើង១៤នាក់ នៅស្រុកពួក ក្រោយដេញកាប់បុរសម្នាក់ឲ្យរករបួសធ្ងន់

សៀមរាប៖ ក្មេងទំនើងប្រុសស្រី ១៤ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីដេញកាប់បុរសជាកម្មករម្នាក់ឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើង នៅវេលម៉ោង ២០និង៣០ នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវកៅស៊ូភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលស្រុកពួក នៅព្រឹកថ្ងៃអាទិត្យនេះបានឲ្យដឹងថា ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស នេះ បង្កឡើងដោយក្រុមជនសង្ស័យ មានគ្នាប្រហែល ១៥ ទៅ ២០នាកជិះ ម៉ូតូប្រហែល១០គ្រឿង បានជិះដេញតាមជនរងគ្រោះ ពីចំណុចគល់ស្ពានJPA មកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានដួលម៉ូតូបណ្តាលអោយបាក់ជើង រួចហើយជនសង្ស័យ ក៏បានកាប់ទៅលើជនរងគ្រោះ បន្តែមចំបាតជើងខាងស្តាំ បណ្ដាលអោយរយះ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ រុន សំរេច ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករលក់ទឹកកក ក្នុងក្រុងសៀមរាប មានទីលំនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ កម្លាំងកម្លាំងកងរាជអាវុធហត្ថ ប៉ូលិស ប្រជាការពារ បានចេញស្ទាក់តាមផ្លូវសំខាន់ៗ ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម ចេញពីភូមិសាស្រ្តទឹកដី សង្កាតក្របីរៀល ចូលមកទឹកដីស្រុកពួក ដោយឃើញមានកាន់កាំបិតផង កម្លាំងសមត្ថកិច្ចបានសហការណ៍គ្នាស្ទាក់ឃាត់បាន នៅវេលាម៉ោង ០១យប់ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ ចំណុចភូមិសាស្រ្តវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ច បានឃាត់ខ្លួនបានចំនួន ១៤នាក់ ស្រី ០១នាក់ ម៉ូតូ ០៩គ្រឿង កាំបិតផ្គាក់ ០១ដើម។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បាននាំយកទៅសាកសួរ និងស្រាវជ្រាវរកគូកន ដើម្បីអនុវត្តនីតិតាមច្បាប់៕