Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ជនឆ្លៀតឱកាសបានប្រើប្រាស់ឡានដឹកស៊ីទែន មកបូមទឹកក្រោមអគារទុកចោលមួយខ្នង យកទៅលក់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះទឹកនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ជនឆ្លៀតឱកាសបានប្រើប្រាស់ឡានដឹកស៊ីទែន មកបូមទឹកក្រោមអគារទុកចោលមួយខ្នង យកទៅលក់ចែកចាយជូនដល់ប្រជាពលរដ្ឋដោយគ្មានការពិនិត្យពីអាជ្ញាធរជំនាញ ដែលអាចប្រឈមនឹងជំងឺផ្សេងៗ ខណៈក្បាលបូមទឹកក្រុមហ៊ុនអានកូខូចពុំមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ដល់អ្នកក្រុងព្រះសីហនុ។

យោងតាមប្រភពឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា  រថយន្តដឹកស៊ីទែនទឹកជាច្រើនគ្រឿង បានធ្វើសកម្មភាពបូមទឹកចេញពីក្រោមអាគារដែលមានទីតាំងស្ថិតនៅតាមផ្លូវក្រោយបុរីឆឹង សុខា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជនជាតិចិនជាអ្នកលក់យកទៅធ្វើអាជីវកម្មចែកចាយនៅក្នុងក្រុងព្រះសីហនុ ចំណុះទឹក៨ម៉ែត្រគូបតម្លៃ៥៥ដុល្លា នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២៤ ។

ប្រភពព័ត៌មានពីអ្នកដែលបានឃើញសកម្មភាពខាងលើនេះលើកឡើងថា ការប្រើប្រាស់ទឹករបស់បងប្អូនប្រជាពលរដ្ឋ ដែលគេបូបចេញពីក្រោមអាគារដែលជាប់គាំងយកទៅប្រើប្រាស់អាចប្រឈមប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពជាក់ជាមិនខាន ។

អ្នកដែលបានឃើញបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចុះទប់ស្កាត់សកម្មភាពខាងលើឲ្យបានទាន់ពេលវេលាដើម្បីរក្សាបាននូវសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ។

ករណីខាងលើនេះ ស្មៀនសង្កាត់លេខ៣ បានបង្កោះក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនថា រថយន្តដឹកទឹកលក់ ដោយបូមយកទឹកពីក្រោមអាគារចាស់មួយកន្លែងក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុដឹកយកទៅលក់ឲ្យអតិថិជន ដោយបញ្ជាក់ថាទឹកនេះអាចប្រើប្រាស់បាន ៕