Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

បុរសម្នាក់ដួលម៉ូតូបោកក្បាលនឹងគល់ស្ពានស្លាប់ភ្លាមៗ ក្នុងស្រុកព្រៃនប់

ព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារបើកម៉ូតូរ៉េចង្កូតដួលបោកក្បាលនឹងគល់ស្ពាន កាលពីវេលាម៉ោង១៦ និង២៥នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅចំនុចស្ពានលេខ៨ លើដងផ្លូវជាតិលេខ១៤៦B ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់។

បុរសខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយមុនពេលកើតហេតុ បុរសរូបនេះបានជិះម៉ូតូម៉ាក FUTL ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១Z-៣៣៩៧ ទិសដៅពីស្រុកស្ទឹងហាវ-ស្រុកព្រៃនប់។ លុះមកដល់ចំនុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅខាងស្តាំ បណ្តាលអោយដួលបោកក្បាលនឹងគល់ស្ពាន ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ បច្ចុប្បន្ន សាកសពខាងលើជំនាញចរាចរណ៍កំពុងស្រាវជ្រាវរកគ្រួសារ និងរក្សាទុកវត្ថុតាងនៅអធិការនគរបាលស្រុកព្រៃនប់៕