Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ច្រកទ្វារអន្តរជាតិអូរស្មាច់ ច្រកទ្វារអន្តរជាតិជាំ និងច្រកទ្វារជប់គគីរ ក្នុងខេត្តឧត្តរមានជ័យភាគថៃបិទជាឯកតោភាគី ដោយបើកដំណើរការបីថ្ងៃក្នុងមួយសប្តាហ៍

ខេត្តឧត្តរមានជ័យ៖ សម្រាប់ច្រកទ្វារធំៗចំនួនបី នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានភាគគីថៃសម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយបើកដំណើរការតែបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។

តាមការបញ្ជាក់ពីមន្រ្តីប្រចាំច្រកទ្វារទាំងនោះ បានឲ្យដឹងថា សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង ត្រូវថៃ សម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ ដោយពួកគេជូនដំណឹងមកថា បើកដំណើរការតែបីថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៣រសៀល។

មិនខុសពីច្រកទ្វារអន្តរជាតិអូរស្មាច់ដែរ សម្រាប់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង ត្រូវបានថៃសម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ដោយបើកដំណើរការតែបីថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។

ដោយឡែកច្រកទ្វារជប់គគីរ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ត្រូវបានថៃសម្រេចបិទដោយឯកតោភាគីនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥នេះ។ ភាគីថៃជូនដំណឹងមកថា ច្រកនេះបើកក្នុងមួយសប្តាហ៍បីថ្ងៃ គឺថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង០៨ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់៕