Connect with us

Hi, what are you looking for?

ជម្លោះព្រំដែនកម្ពុជាថៃ

កងទ័ព​ថៃ​ថ្លែងថា ត្រូវ​តែ​បញ្ចប់​នីតិវិធី​ផ្លូវ​ច្បាប់​មុន​ពេល​ធ្វើ​មាតុភូមិនិវត្តន៍​ទាហាន​ខ្មែរ​១៨​នាក់

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងទ័ពថៃ បានលើកឡើងពីបញ្ហារបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលជំរុញឱ្យមានការធ្វើមាតុភូមិនិវត្តន៍របស់ទាហានកម្ពុជាចំនួន១៨នាក់។

លោក ហ៊ុន ម៉ាណែត អះអាង​ថា​បាន​សម្របសម្រួល​ជាមួយ​កងទ័ព​ភូមិន្ទ​ថៃ ក្រសួងការពារជាតិ និងអគ្គមេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ម៉ាឡេស៊ី។

ឧត្តមសេនីយ៍ទោ Winthai បានបញ្ជាក់ថា ឧត្តមសេនីយឯក Boonsin Padklang មេបញ្ជាការតំបន់កងទ័ពទី២ បានបំភ្លឺជូនលោកឧត្តមសេនីយ៍ Dato’ Mohammad Nizam Jaafar អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីរួចហើយ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ថាពួកគេនឹងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌច្បាប់អន្តរជាតិ ហើយនឹងពន្លឿនការធ្វើមាតុភូមិនិវត្តន៍នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។

 

Winthai មិន​បាន​បញ្ជាក់​ថា​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​នោះទេ។ កាសែតថៃ Khoa Sod