ភ្នំពេញ: ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអូស្ត្រាលី ក្នុងការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់សារធាតុអាសបេស្តុស ក្នុងវិស័យសំណង់និងសហការរៀបចំទីក្រុង ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូភ្នាក់ងារ Australia Asbestos and Silica Safety and Eradication (ASSEA) ដឹកនាំដោយ លោកPablo Kang ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលព្រឹកថ្ងៃទី១៦ ឧសភា២០២៤។
