Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

នគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ ស្ទាក់ចាប់រថយន្តខ្នាតយក្ស ៣គ្រឿង ដឹកអង្ករដំណើបជិត ៣០តោន នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ

ខេត្តកំពង់ធំ៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ធំ កាលពីយប់ថ្ងៃទី៣១ សីហា ឈានចូលថ្ងៃទី១ កញ្ញា ២០២៥ បានឃាត់រថយន្តខ្នាតយក្ស ដឹកអង្កដំណើប ៣គ្រឿង ដែលគេអះអាងថា នាំចូលពីប្រទេសថៃ តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។


ជុំវិញការឃាត់រថយន្តដឹកអង្ករដំណើបនេះ មិនទាន់មានការ អះអាងជាផ្លូវការពីសមត្ថកិច្ចមន្ត្រីពាក់ព័ន្ធ នៅឡើយទេ ។ ប៉ុន្តែប្រភពក្រៅផ្លូវការ បានឲ្យដឹងថា រថយន្តទាំងនេះ បានធ្វើសកម្មភាពដឹកអង្កដំណើបចេញពីច្រកកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦ លុះមកដល់ភូមិសាស្ត្រ ខេត្តកំពង់ធំ ក៏ត្រូវសមត្ថកិច្ចឃាត់តែម្ដង។ ប្រភពបន្តថា ក្រោយនគរបាលសេដ្ឋកិច្ចឃាត់ចាប់រថយន្តទាំង៣នេះ ស្រាប់តែមានមន្ត្រីគយ ១ រូប បានចេញមុខអន្ដរាគមន៍ តែសមត្ថកិច្ចជំនាញមិនព្រមតាមការស្នើសុំ។


ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ប្រភពក្រៅផ្លូវការដដែលបន្ថែមបានឱ្យដឹងបន្ថែមថា រថយន្តទាំង ៣គ្រឿងនេះ មានច្បាប់អនុញ្ញាតឲ្យដឹកតែ ៦០០គីឡូក្រាម ប៉ុន្តែជាក់ស្ដែង រថយន្តនេះ ដឹងអង្កររហូតដល់ទៅ ២៨តោន។
ទោះយ៉ាងណារហូតដល់ម៉ោង១២ថ្ងៃត្រង់នេះ សារព័ត៌មាន នៅមិនទាន់ទទួលបានការបញ្ជាក់អះអាងជាផ្លូវការណាមួយ ពីចំណាត់ការច្បាស់លាស់របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅឡើយទេ ។
ពាក់ព័ន្ធករណីនេះ មានការរិះគន់ ចំពោះមន្ត្រីច្រកកំពង់ស្រឡៅ ជុំវិញការអនុញ្ញាតឲ្យមានការនាំចូលទំនិញពីប្រទេសថៃ ខណ:ប្រទេសកម្ពុជា កំពុងមានជម្លោះព្រំដែនជាមួយថៃ ហើយពលរដ្ឋ កំពុងធ្វើពហិការទំនិញថៃ ស្រាប់តែមានរថយន្តខ្នាតយក្សដឹកអង្កដំណើបរាប់សិបតោន ចូលមកទីផ្សារកម្ពុជាទៅវិញ៕