Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

លោក វីរៈសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករង ខេត្ត សៀមរាប បន្តដឹកនាំកម្លាំងសហការ ចុះ ល្បាតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទក្នុង រដូវបើកនេសាទ

អ៊ុក ផ្លុង សៀមរាប÷ រដូវបើកនេសាទ បានចូលមកដល់ក៏ដោយ កម្លាំងប្រតិបត្តិការសឹករងខេត្តសៀមរាប និងផ្នែករដ្ឋបាលជលផលដំដែកនៅតែបន្តសហការគ្នាដឹកនាំកម្លាំងចុះល្បាតពិនិត្យទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទមិនបន្ធូរឡើយ។ ជាក់ស្តែងនៅ ថ្ងៃ សុក្រ ទី ០២ ខែ តុលា ឆ្នាំ ២០២៦ លោក វីរៈសេនីយ៍ទោ ខេង ពៅ នាយសេនាធិ

ការរងតំបន់ប្រតិបត្តិការសឹករង ខេត្ត សៀមរាប បានបន្តដឹកនាំកម្លាំងចុះល្បាត ពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ខុស ច្បាប់គ្រប់ប្រភេទ ដោយ សហការ ជាមួយផ្នែករដ្ឋបាលជលផលដំដែក កំពង់ក្តី សង្កាត់រដ្ឋបាល អន្លង់ សំណរ សហគមន៍នេសាទអន្លង់ សំណរ និងសហគមន៍នេសាទស្ទឹងជ្រៅ ។ សមសភាពចូលរួមសរុប ចំនួន ១៨នាក់ មធ្យោបាយ ធ្វើ ដំណើរដោយ កាណូតស្មាច់ចំនួន០៣ គ្រឿង ចុះ ប្រតិបត្តិការ ក្នុងតំបន់គ្រប់គ្រងជលផល ក្នុង ឃុំ ល្វែងឫស្សី ឃុំ ស្ពាន ត្នោត និងឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។ បាន ប្រទះ ឃើញ បទល្មើសនេសាទ ខុស ច្បាប់ ចំនួន ០១ ករណី ដោយកាប់បំផ្លាញចោល វត្ថុតាង នៅ នឹង កន្លែងមាន៖
នេសាទដោយឧបករណ៍ស្បៃមុងកាប់បំផ្លាញ់ក្បាលលូស្បៃមុង  ចំនួន ០៧ គ្រឿង ។
កាប់បំផ្លាញ់របាំងសាច់ស្បៃមុង  ប្រវែង៣៥០ ម៉ែត្រ ។
កាប់ បំផ្លាញ់បង្គោលចម្រឹង ចំនួន ១៥០ ដើម ។
លែង កូនត្រីចម្រុះ ចូល ក្នុង បឹងធម្មជាតិវិញ ចំនួន ៣៥គីឡូ ក្រាម។ពាក់ព័ន្ធករណី ខាង លើ នេះ លោក វីរៈសេនីយ៍ទោ ខេង ពៅ និងលោក សរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផល ដំដែក មានប្រសាសន៍ថា សូមបងប្អូនឈប់ប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ទៀតទៅ ទោះបីរដូវបើកនេសាទក៏ដោយជាពិសេស ស្បៃមុង វាធ្វើឲ្យមច្ឆាជាតិងាយនឹងផុតពូជ ម៉្យាងវិញទៀតប្រសិនបើចាប់បានជនសង្ស័យប្រព្រឹត្តបទល្មើសនេសាទដោយ ស្បៃមុង នឹងចាប់ ម្ចាស់បង្កសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ស្តីពីពីច្បាប់ជលផល៕