Connect with us

Hi, what are you looking for?

អន្តរជាតិ

ឆេក ដកខ្លួនចេញពីផែនការអាវុធ NATO របស់ Trump សម្រាប់អ៊ុយក្រែន

នាយករដ្ឋមន្ត្រីឆេក លោក Petr Fiala បានប្រកាសថា ប្រទេសឆេកនឹងមិនចូលរួមក្នុងគំនិតផ្តួចផ្តើមដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការទិញសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន តាមរយៈអង្គការណាតូនោះទេ។

 លោកនាយករដ្ឋមន្រ្តី Fiala ក្នុង​ការ​អត្ថាធិប្បាយ​ទៅ​កាន់​វិបផតថល​ព័ត៌មាន​សាធារណៈ​ឆេក ដែល​បាន​រាយការណ៍​ដោយ Pravda អឺរ៉ុប

 លោក Fiala បានថ្លែងថា ៖ «ឆេកកំពុងផ្តោត លើគម្រោង និងវិធីផ្សេងទៀតក្នុងការជួយអ៊ុយក្រែន ជាឧទាហរណ៍ តាមរយៈគំនិតផ្តួចផ្តើមគ្រាប់រំសេវ។ ដូច្នេះហើយ បច្ចុប្បន្នយើងមិនពិចារណាចូលរួមគម្រោងនេះទេ»។

សាវតារឿង

•នៅថ្ងៃច័ន្ទ ទី 14 ខែកក្កដា លោក Trump បានប្រកាសថាកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងអង្គការណាតូ ដែលការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែននឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយសម្ព័ន្ធមិត្តអឺរ៉ុប។

 •អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយនៅថ្ងៃដដែលនោះថា ប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស ហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស ហូឡង់ និងកាណាដា សុទ្ធតែចង់ក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ។

• ប្រទេសអាល្លឺម៉ង់ និងស៊ុយអែតបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេក្នុងការចូលរួមក្នុងគម្រោងរបស់លោក Trump ។

•នាយករដ្ឋមន្ត្រីហ្វាំងឡង់ Petteri Orpo បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ ប៉ុន្តែបាននិយាយថា ប្រទេសហ្វាំងឡង់មិនទាន់សម្រេចចិត្តថាតើត្រូវចូលរួមដែរឬទេ។