ថៃនឹងរុះរើគណៈរដ្ឋមន្ត្រី ភឿថៃ យកក្រសួងមហាផ្ទៃមកគ្រប់គ្រងខណៈពេលមានការតឹងតែងបញ្ហាព្រំដែនជាមួយកម្ពុជា
បាងកក៖ កាសែតThe Natonion ថៃ បានរាយការណ៍ថា យោង ប្រភពពីវិមានរដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្រ្តី Paetongtarn Shinawatra និងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិ Phumtham Wechayachai នៃគណបក្សភឿថៃកំពុងរៀបចំជូនដំណឹងទៅលោក Anutin Charnvirakul ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីគណបក្ស Bhumjaithai អំពីការរុះរើគណៈរដ្ឋមន្ត្រី។
គណបក្ស ភឿថៃ បានស្នើសុំការគ្រប់គ្រងលើក្រសួងមហាផ្ទៃ ហើយបានស្នើឱ្យលោក Anutin ទទួលតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ប្រភពដដែលបានបន្តថា មុខតំណែងផ្សេងទៀតក្រោមគណបក្ស Bhumjaithai នឹងនៅតែមិនមានការផ្លាស់ប្តូរ។
គណបក្សភឿថៃ នឹងស្នើលោក Prasert Chanruangthong ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំនួសតំណែងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល។
លើសពីនេះ លោក Jakkapong Sangmanee ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីនៃទីស្តីការនាយករដ្ឋមន្រ្តី នឹងទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល។
ការរុះរើគណៈរដ្ឋមន្ត្រីថៃ ដោយគណបក្សភឿថៃយកក្រសួងមហាផ្ទៃមកគ្រប់គ្រងនេះ ក្នុងខណៈពេលមានការតានតឹងក្នុងរឿងព្រំដែនជាមួយប្រទេសកម្ពុជា។
ថ្មីៗនេះរដ្ខមន្រ្តីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជានឹងរងទុក្ខដោយការបើកច្រកព្រំដែនរបស់ខ្លួនយឺតជាងប្រទេសថៃមួយម៉ោង។
លោក Anutin បានធ្វើអត្ថាធិប្បាយអំពីម៉ោងប្រតិបត្តិការថ្មីនៅច្រកព្រំដែន បន្ទាប់ពីជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ។
.