Connect with us

Hi, what are you looking for?

បរិស្ថាន

ឈើជន្លង់ម្រេចរាប់ពាន់ដើម មន្ត្រីជំនាញឆ្លើយថា: ចាំបង្ក្រាបពេលឈើនេះឡើងឡាន តើពិតដែរទេឬរង់ចាំចេញប៉េសេរួច?​

ឈើជន្លង់ម្រេចរាប់ពាន់ដើម មន្ត្រីជំនាញឆ្លើយថា: ចាំបង្ក្រាបពេលឈើនេះឡើងឡាន តើពិតដែរទេឬរង់ចាំចេញប៉េសេរួច

ខេត្តព្រះវិហារ : ហេតុអ្វីមន្ត្រីជំនាញមួយចំនួន នៅថ្នាក់ក្រោមជាតិ តែងតែឆ្លើយតបម្តងចេះ ឆ្លើយម្តងចុះ ឆ្លើយម្តងថារវល់ ម្តងទៀតឆ្លើយថាខ្វះកម្លាំង ម្តងឆ្លើយថានៅឆ្ងាយ មិនអាចទៅទាន់ពេល។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញក្រុមការងារអ្នកសារព័ត៌មាន យើងបានប្រទះឃើញគំនរឈើរាប់ពាន់ដើម ជាច្រើនគំនរ ជាប្រភេទឈើ៣ជ្រុង ជាឈើជន្លង់ម្រេច។ នៅក្នុងដីឡូត៍មួយកន្លែង ដែលស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែក ខេត្តព្រះវិហារ មន្ត្រីជំនាញឆ្លើយថា ទុកសិនចាំបង្ក្រាបពេលឡើងឡាន ដើម្បីចាំបានទាំងអស់ តើពិតដែរទេឬចាំឈ្មួញរត់ច្បាប់រួចសិន។

ជុំវិញរឿងនេះលោកសេង លៀង មេព្រៃឆែបបានឆ្លើយថា រងចាំឈើនេះឡើងឡានសិន ទើបបង្ក្រាបទាំងឈើ ទាំងរថយន្ត និងមនុស្សតែម្តង។ បច្ចុប្បន្នពលរដ្ឋកំពុងតែដាក់ការសង្ស័យថា សមត្ថកិច្ច ក៏ដូចមន្ត្រីជំនាញមួយចំនួន កំពុងតែអនុវត្តន៍ ផ្ទុយអំពីច្បាប់ដែលបានកំណត់ហើយ ព្រោះតែត្រូវដង ត្រូវផ្លែ ជាមួយនិងបទល្មើសហើយមើលទៅ ពេលបានកន្ទេលធំហើយ តែងតែបន្លំដេក តើពិតដែរទេ? ព្រោះដឹងថាដំរីងាប់ហើយ នៅតែយកចង្អេទៅបិតបាំងទៀតតើជិតទេ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា: ឈើជន្លង់ម្រេចនេះ ជារបស់មេឈ្មួញជនជាតិវៀតណាម ឲ្យមេការឈ្មោះ(ឌីន) ជាអ្នកមើលការខុសត្រូវ អ្នករត់ច្បាប់ឯកសារពាក់ព័ន្ធ ឈើខុសច្បាប់ទៅជាឈើស្របច្បាប់។ ព្រោះមន្ត្រីខិលខូចមួយចំំនួន ពួកគេអត់ខ្វល់ពីការបាត់បង់ធនធានធម្មជាតិ ព្រៃឈើធម្មជាតិដែលជាទ្រព្យសម្បត្តិរបស់រដ្ឋឡើយ។ គេខ្វល់ខ្វាយតែរឿងមួយ គឺលោកតាលុយតែប៉ុណ្ណោះ ព្រោះវាឆ្នាំងបាយរបស់ពួកគេ។

សូមរំលឹកថា: ហេតុអ្វីបានជំនាញមិនបង្ក្រាប ខណៈដឹងហើយឮហើយ ថាឈើនេះជាប្រភេទឈើ៣ជ្រុង ជន្លង់ម្រេចនាំចេញទៅប្រទេសវៀតណាម ដោយមានគំនរជាច្រើនកន្លែង ក្នុងដីឡូត៍ផ្ទះលោកឃៀង ស្ថិតនៅក្នុងភូមិ ឃុំខាងលើហើយ បែរជាឆ្លើយថា: ទុកសិនរង់ចាំត្រីចូលលបសិន ចាំបង្ក្រាបបចាប់ទាំងអស់។ ឬរង់ចាំម្ចាស់រត់ការបានច្បាប់សិន នេះគ្រាន់តែជាពាក្យដោះសារ របស់មន្ត្រីជំនាញតែប៉ុណ្ណោះមែនឬ តាមពិតមន្ត្រីរូបនេះ ទុកឱកាសពេលឈើឡើងឡាន និងរៀបចំឯកសារច្បាប់ ដើម្បីចេញប៉េសេរួចរាល់ទើបបង្ក្រាប តើទៅរួចដែរឬទេ?។

តើនេះជាលះទុក្ខពន្យារពេលដើម្បីងាយស្រួលដល់មេឈ្មួញ ដែលគេដឹងថាជាជនជាតិវៀតណាម ឲ្យមេការឈ្មោះ(ឌិន) ដើរបំផុសឲ្យពលរដ្ឋ កាប់ឈើផ្តួលអាជ្រៀក ដឹកយកមកលក់ឲ្យខ្លួន ក្នុងមួយបង្គោល១ម៉ីនរៀល។ បានច្រើនគ្រប់មួយរថយន្តយ៉ីឌុប ទើបរត់ច្បាប់ដើម្បីងាយស្រួល ធ្វើដំណើរ ដោយគ្មានការរំខានតាមដងផ្លូវ ដើម្បីឆ្ពោះទៅកាន់ព្រំដែនកម្ពុជា វៀតណាម ឆ្លងដែនចូលទីផ្សារអន្តរជាតិវៀតណាមតែម្តង នេះហើយជាល្បិចខ្លាស៉ីគោ។