Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

លោក ប៉េងពោធិ៍នា ប្រាប់ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបថ្មិ ត្រូវពង្រឹងម៉ោងការងារ

ដោយពូ កំដរ

សៀមរាប: លោករដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងមន្ទីរ ជាពិសេសប្រធានមន្ទីរថ្មី ដែលទើប

ទទួលតំណែងនាពេលនេះ ត្រូវធ្វើការពង្រឹងវិន័យការងារ តាមរយៈម៉ោងពេលវេលាបំពេញការងារ ការគោរពច្បាប់ បញ្ជា និង ការចាត់តាំង ដើមី្បចៀសវាងការប៉ះពាល់ដល់ប្រសិទ្ធភាពការងារ និងតម្លៃថ្លៃថ្នូររបស់អង្គភាព ។

លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានផ្តាំផ្ញើបែបនេះក្នុង ការប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប
លោក លឿម រស្មី ឋានន្តស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែលេខ២ ក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ជំនួនលោក គី វិរិន្ទ ដែលត្រូវបានចូលនិវត្តន៍ ដែលបានធ្វើនៅសាលប្រជុំសាលាខេត្តសៀមរាបនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥

Oplus_0

លោករដ្ចមន្រ្តី បានបញ្ជាក់ថា អាស្រ័យមានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងសាម៉ី និង អាជ្ញាធរខេត្ត ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការ បម្រើជាតិមាតុភូ ។  ម៉្យាងទៀត ប្រធានថ្មី ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តការផ្ទៃក្នុងបានល្អ និង បណ្តាមន្ទីរអង្គភាពនានា និង ត្រូវរួមសុខរួម ទុក្ខ កសាងឲ្យបាននូវភាពសុខដុមរមនា និង ចេះជួយគ្នាទៅវិញទៅមក ទាំងស្មារតីនិងសម្ភារៈ ។   ត្រូវបង្កើនការបណ្តុះ បណ្តាលការងាររៀនសូត្រ សិក្សាស្វែងយល់បន្ថែម ក្នុការបង្កើនូវចំណេះដឹង ចំណេះធ្វើ ព្រមទាំងត្រូវសិក្សាលើបច្ចេកវិទ្យាឌីជីថល ដើមី្បធ្វើឲ្យកិច្ចការងារស្នូលរបស់យើង មានភាពលឿនឆាប់រហ័ស ក្នុងការបម្រើសេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋ ។

បន្ទាប់ពីពិធីប្រកាសប្រគល់សេចក្តីសម្រេចនិងត្រារួចមក លោក លឿម រស្មី ប្រធានមន្ទីរដែលទើបតែងតាំងថ្មី បានបង្ហាញឆន្ទះថា ខិតខំបញ្ចេញនូវកម្លាំងកាយចិត្ត និងយកចំណេះដឹង ចំណេះធ្វើ ចូលរួមអភិវឌ្ឍលើវិស័យសាធារណការក្នុងខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្ត សំខាន់លើវិស័យទេសចរណ៍ ដោយបន្ត ការជួសជុលស្តារ និង ស្ថាបនា សាងសង់ ថែទាំហេដ្ឋារចនាសម្ពន្ត័ផ្លូវថ្នល់ ស្ពាន ពិសេសកាផ្តល់លើសេវាសាធារណៈ លើវិស័យដឹកជញ្ជូនផ្លូវគោក ។

លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង  ប្រធានមន្ទីរសាធា រណការនិងដឹកជញ្ជូនខេត្ត នាពេលនោះដោយបញ្ជាក់ថា ការប្រគល់ភារកិច្ច និងការទទួលខុសត្រូវមួយថែមទៀត ដែល តម្រូវឲ្យសាមីខ្លួនត្រូវបញ្ចេញឲ្យអស់សមត្ថភាព លទ្ធភាព និង ទេពកោសល្យ ដើមី្បជំនះបានរាល់ការលំបាកនានា ដែល កើតឡើង និង ចាំបាច់ត្រូវមានការសហការជាមួយថ្នាក់ដឹកនាំ និង មន្ត្រីក្រោមឱវាទ ដើមី្បធ្វើឲ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មី សំដៅធានានូវកិច្ចការងារស្នូលទាំងឡាយដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវ ចំពោះមុខក្រសួង និង រដ្ឋបាលខេត្តប្រគល់ជូន ៕

Oplus_0