ដោយពូ កំដរ
កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំបូកសរុប
លទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដែលមានកងកម្លាំងចូលរួមប្រមាណជាង២០០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត រសៀលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២៥នេះ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ក៏បានថ្លែងកោតសរសើរ ដល់បងប្អូនកងកម្លាំងទូទាំងខេត្ត ដែលរយៈពេលកន្លងមក អស់លោក លោកស្រីបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច ដែលថ្នាក់ដឹកនាំ ប្រគល់ជូន អនុវត្តសម្រេចបានលទ្ធផលល្អប្រសើរធានាថែរក្សាបាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ តាមគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់ភារកិច្ច ជូនលោក លោកស្រីស្នងការរង ដែលចុះជួយមូលដ្ឋាន នៅតាមបណ្តារ អធិការដ្ឋាននគរបាលក្រុង-ស្រុក គឺដើម្បីពង្រឹង និងជំរុញ ការងារមួយចំនួន ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម អោយរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុច្ចរិតភាព និងរួមចំណែកពង្រឹងការងារអភិបាលកិច្ចល្អ ការអភិវឌ្ឍន៍របស់ជំនាញ នៃកងកម្លាំងនគរបាលជាតិឲ្យបានល្អប្រសើរ ស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានក្រើនរំលឹកដល់លោក លោកស្រី ជាថ្នាក់ដឹកនាំត្រូវធ្វើគំរូល្អ ដល់មន្ត្រីក្រោមឱវាទនិង ត្រូវពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជា ក្នុងអនុវត្តតួនាទី ភារកិច្ចប្រចាំថ្ងៃ ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ លើកកម្ពស់ប្រពន្ធ័គ្រប់គ្រងដឹកនាំ និងលើកទឹកចិត្ត រកឲ្យឃើញមន្ត្រីដែលសកម្ម មានស្នាដៃ ក្នុងការបំពេញភារកិច្ច ជូនអង្គភាព តែត្រូវរកអោយឃើញនូវមន្ត្រីអសកម្ម ក្នុងការបំពេញតួនាទីភារកិច្ច ត្រូវអនុវត្តតាមលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្ត្រីនគរបាលជាតិ៕
