សៀមរាប៖ ជនសង្ស័យម្នាក់ទើបតែចេញពីពន្ធធនាគារ តែមិនរាងចាល បន្តប្រព្រឹត្តអំពើឆក់ទូរសព្ទ ទៀត ត្រូវ

Oplus_0
បានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៦:១៥ នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ វេលា នៅតាមបណ្តោយផ្លូវលូរទឹកស្អុយ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យ ឈ្មោះ នួន ព្រឿន ហៅវាំង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក IPHON 11 Promax ពណ៌ខ្មៅ ដែលរបស់ជនរងគ្រោះឈ្មោះ រ ប ជ ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូតាមផ្លូវ ។ ភ្លាមៗ កម្លាំងនគរបាលក្រុងសៀមរាប និងការិយាល័យជំនាញ ដែលកំពុងប្រចាំការ នៅតាមគោលដៅ និងល្បាត តាមផែនការ ការពារ របស់ គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលមាន ឯកឧត្តម ប្រាក់ សោភ័ណ ជាប្រធាន និងបញ្ជាដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលនៅក្បែរកន្លែងកើតហេតុបានឃើញសកម្មភាពជនសង្ស័យខាងលើ ក៏បានធ្វើការប្រដេញតាមចាប់ រហូតឃាត់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាង ចំណុចក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ហើយនាំខ្លួនយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។

Oplus_0
បន្ទាប់ពីបាន ធ្វើការសាកសួរ ជនសង្ស័យមាន ឈ្មោះ នួន ព្រឿន ហៅវាំង ភេទប្រុស អាយុ១៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ លំនៅបច្ចុប្បន្នក្នុងភូមិបឹង សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ធ្លាប់ជាប់ពន្ធនាគារខេត្តសៀមរាប ចំនួន០១ លើក រយៈពេល០៦ ខែ ពាក់ព័ន្ធនឹងករណី អំពើលួច បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើប្រាកដពិតមែន និងបានឆ្លើយសារភាពបន្ថែមថា រូបខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ កាលពីវេលាម៉ោង១៧:៣៨ នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចខាងត្បូងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយឆក់បានទូរស័ព្ទចំនួន១ គ្រឿង និងធ្លាប់ធ្វើសកម្មភាព ឆក់កាបូប និងទូរស័ព្ទ ចំនួន១១ លើកផ្សេងទៀតផងដែរ។
វត្ថុតាង ដែលសមត្ថកិច្ច បានធ្វើការដកហូត បានមកវិញមាន ទូរស័ព្ទចំនួន១ គ្រឿង
របស់ជនរងគ្រោះម៉ូតូចំនួន១ គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ជាមួយគ្នានេះ យើងបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផល វិជ្ជមាន។
យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
