Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

ចំថ្ងៃស៊យ! ឆក់បានភ្លាមព្យាយាមជិះគេច ចៃដន្យជួបកម្លាំងល្បាតប៉ុស្តិ៍ចោមចៅទី៣ ដេញឃាត់បានភ្លាមៗ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី៣ តាមក្របួចបានភ្លាមៗបន្ទាប់ពី ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣៥នាទីល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិ ជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងខាងលើត្រូវបានគេស្គាល់ឈ្មោ វណ្ណារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។

ចំណែកនារីជនរងរងគ្រោមានឈ្មោះ ចាន់ណា អាយុ២៨ឆ្នាំ មុខមុខរជាកម្មការនីរោងចក្រ ស្នាក់នៅ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកេីតហេតុរូបនាងបាន ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1JT-4390 ចេញពីធ្វើការនៅម្ដុំកំបូល ពេលមកដល់ចំណុចកេីតហេតុក៏ឈប់រង់ចាំស្តុប ស្របពេលនោះ ស្រាប់តែជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់២០២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1LM-9734 មកក្បែរឃើញ ទូរសពទូរស័ព្ទនារីរងគ្រោះដាក់ក្នុងឃ្លុបម៉ូតូ ក៏ធ្វើសកម្មភាពលូកយកបានសមសម្សម្រេនិងព្យាយាមជិះគេចខ្លួន ក៏មកជួបនិងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ កំពុងតែល្បាត នៅតាមដងផ្លូវឃើញក៏ប្រដេញតាមពីក្រោយឃាត់បានជនសង្ស័យភ្លាមៗ យកមកសាកសួរតែម្តង ។

ក្រោយពេលកេីតហេហេតជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ននគរបាលចោមចៅទី៣ ដើម្បីឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់ផ្នែកជំនាញចាត់ការនិតិវិធី។

ចំណែកទូរស័ព្ទជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕