Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អភិបាលខេត្តបន្ទាយមានជ័យដឹកនាំក្រុមការងារក្រុងចុះកាយស្តារប្រលាយ បញ្ចៀសការកកស្ទះជំនន់ទឹកភ្លៀងលិចក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រឡាយទឹក នាំយកអេស្ការវ៉ាទ័

រ កាយបេីកមុខទឹកតាមប្រលាយ លូ រំដោះទឹកចេញមកក្រៅក្រុងដើម្បើបញ្ចៀសការស្ទះទឹក ដោយសារទឹកភ្លៀងនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ ។ ដោយកាលពីថ្ងៃទី១០-១១ ខែឧសភាមានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យក្រុងប៉ោយប៉ែត ស្ទះប្រព័ន្ធលូទឹក បណ្ដា លឱ្យមានការជន់លិចលេីដងផ្លូវធ្វេីដំណេីរ និងផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះដែរលោក បានណែនាំដល់ក្រុមការងារក្រុង និងមូនដ្ឋានសង្កាត់ពាក់ព័ន្ធ ប្រជុំរកដំណោះស្រាយ ដោយបានជំរុញទៅដល់គណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត សំដៅធ្វើយ៉ាងណារកវិធីសាស្ត្រក្នុងការបញ្ចៀសទឹក កុំឱ្យមានការជន់លិចនៅពេលមានភ្លៀង នារដូវវស្សា និងត្រូវធ្វេីការស្តារប្រឡាយ ប្រព័ន្ធ លូ ដេីម្បីបេីកមុខទឹក ឱ្យបានធំ ដើម្បីសម្រួលដល់ចរន្តទឹក ហូរបានលឿន នាពេលមានភ្លៀងធ្លាក់ម្តងៗអាចបញ្ចៀសការជន់លិចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានផងដែរ។

ជាដំណោះស្រាយ ក្នុងការបញ្ចៀសបញ្ហាជន់លិច ដោយសារទឹកភ្លៀងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរខេត្ត ក្រុង នឹងសង្កាត់ពាក់ព័ន្ធ បានរៀបចំប្រព័ន្ធលូរំដោះទឹកបន្ទាន់ ចំនួន៣ខ្សែ ដោយខ្សែរទី១ ចាប់ពីចំណុចផ្លូវអង់តែន០១៦ សាលាព្រហ្មនិមិត្ត ឆ្ពោះមកផ្លូវជាតិលេខ៥, ខ្សែរទី២ ផ្លូវផ្សារត្រី ឆ្ពោះមកផ្លូវជាតិលេខ៥ ទល់មុខសុធារ៉ាប្តូប្រាក់, ខ្សែរទី៣ ផ្លូវវត្តថ្មី ឆ្ពោះមកផ្លូវជាតិលេខ៥។

ជាមួយគ្នានោះលោក អភិបាលក្រុងប៉ោយប៉ែតបាន អំពាវនាវដល់បងប្អូនដែលមានលំនៅដ្ឋាន តាមផ្លូវទាំង៣ខ្សែរ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរក្រុង និងសង្កាត់ ដើម្បីសម្រួលដល់ក្រុមការងារក្នុងការកាយរៀបចំប្រព័ន្ធលូ រំដោះទឹកឲ្យបានលឿន ងាយស្រួលការបញ្ចៀសការជន់លិចដោយសារទឹកជំនន់ទឹកភ្លៀងនារដូវមានភ្លៀងធ្លាក់ផងដែរ៕