Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

មេបញ្ជាការអាវុធហត្ថខេត្ត​ក្រចេះ ប្រើគ្រឿងចក្រធ្វើសកម្មភាពចាក់លុប​ដីចំណីបឹង​អភិរក្សតំបន់បៃតងបឹងរំលាចកណ្ដាលក្រុង​ក្រចេះ ប្រមាណ៣ហិកតា

ក្រចេះ៖ មេបញ្ជាការអាវុធហត្ថខេត្ត​ក្រចេះ ប្រើគ្រឿងធ្វើសកម្មភាពចាក់លុប​ដីចំណីបឹង​តំបន់បៃតងបឹងរំលាច នៅចំកណ្ដាលក្រុង​ក្រចេះ ប្រមាណ១០ហិកតា  ដោយប្រើត្រឹមលិខិតផ្ទេរសិទ្ធិដោយចុះហត្ថលេខាត្រឹមលោកចៅសង្កាត់អូរឬស្សី ក្រុងក្រចេះ តែប៉ុណ្ណោះ។

ប្រភពពីប្រជាពលរដ្ឋនៅក្រុងក្រុងក្រចេះ បានឲ្យដឹងថា  លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង  មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ  នៅពេលថ្មីៗ នេះ បានប្រើគ្រឿងចក្រលើកក្រវាត់ជុំវិញដីនៅមាត់បឹងរំលាច  ដែលត្រូវអភិរក្សជាតំបន់បៃតង  និងជាជម្រកត្រី  ដែលការពារដោយសហគមន៍ជលផល និងគាំទ្រដោយអាជ្ញាធរខេត្តក្រចេះ និងផ្នែកជំនាញបរិស្ថាន  ហើយជាប្រភពធនធានទឹក និងធនធានជលផលដ៏សំខាន់ ក្នុងក្រុងក្រចេះផងដែរ។

ប្រភពបានបន្តឲ្យដឹងថា ការប្រើគ្រឿងចក្រចាក់ដីរាប់សិបឡានឈូសរំលោភយកដីព្រៃលិចទឺកនៅមាត់បឹងរំលាច កណ្ដាលក្រុងក្រចេះប្រមាណ១០ហិកតានេះ ដោយប្រើត្រឹមលិខិតផ្ទេរសិទ្ធិចុះហត្ថលេខា ត្រីមមេភូមិ  និងសង្កាត់អូរឬស្សី តែប៉ុណ្ណោះ។

សកម្មភាពឈូសព្រៃលិចទឹកមាត់បឹងតំបន់អភិរក្ស  ធនធានជលផល  និងតំបន់បៃតងធម្មជាតិ  កណ្តាលក្រុងក្រចេះរបស់លោកសាក់ សារ៉ាងនេះ  ពុំមានអាជ្ញាធរ  និងមន្ត្រីជំនាញជាច្រើនពាក់ពន្ធ័  ពុំហ៊ានទៅអឺតមើលនិងហាមឃាត់នោះទេ  ដោយសាររតែលោកជាមេបញ្ជាការប៉េអឹម  ទទួលខុសត្រឹមល្នុងការបង្រ្កាបបទល្មើលធនធានធម្មជាតិនេះតែម្តង ។

ជាក់ស្តែង ពេលថ្មីៗនេះ  កម្លាំងអាវុធហត្ថខេត្តក្រចេះ  បានចាប់ខ្លួនមនុស្សបីនាក់  និងគ្រឿងចក្រ២គ្រឿង  ដែលឈូសដីចម្ការពួកគាត់ធ្លាប់អាស្រ័យផល នៅឃុំចង្រង ស្រុកចិត្របុរី  ដោយមាន លិខិតផ្ទេរសិទ្ធិត្រឹមមេឃុំ ចង្រ្កង ដូចលិខិងផ្ទេរសិទ្ធិដែលលោកសាក់ សារ៉ាងប្រើឈូសព្រៃលិចទឹកលុបដីតំបន់អភិរក្សធនធានជលផលបឹងរំលាចអីចឹងដែរ។

មេគង្គ ញូវស៍  មិនទាន់ទាក់ទងសុំការបំភ្លឺ ពី លោកផ្កាយឧត្តមសេនីយ៍ សាក់ សារ៉ាង បាននៅឡើយ  ចំណែក  មន្រ្តីពាក់ពន្ធ័នឹងការគ្រប់បឹងរំលាចនេះ  មិនហ៊ានឆ្លើយបំភ្លឺនោះទេ  ដោយម្នាក់រុញទៅម្នាក់  ដោយសាររតែអ្នកដែលឈូសព្រៃលិចទឹកចាក់ដិលុបមាត់បឹងរំលាចនោះ  ជា«មេបញ្ជាការប៉េអឹមខេត្តក្រចេះ» ៕