ស្វាយរៀង៖ នាថ្ងៃី១៧ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតមួយគ្រួសារ រស់នៅភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្ដស្វាយរៀង បានទទួលអំណោយពី លោក ជា ដែន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និង សមាគមសម្ព័ន្ធ អភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា។

លោក ជា ដែន មានប្រសាសន៍ថា អំណោយទាំងអស់នេះមិនអាចផ្គត់ផ្គង់ជីវភាពយើងបានរហូតនោះទេ ក៏ប៉ុន្តែវាអាចជួយរំដោះយើងបានមួយគ្រាផងដែរ។
លោកថា កាលដែលយើងមានឪកាសជួបជុំគ្នាចែករំលែកក្តីស្រលាញ់ ផ្តល់ស្នាមញញឹមដល់ចាស់ជរា ជនពិការ ក្មេងកំព្រា គ្រួសារងាយរងគ្រោះ បានយ៉ាងរលូនបែបនេះគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេង ជាមរតកដែលមិនអាចកាត់ថ្លៃបាន និងបានបន្សល់ទុកដោយសម្តេចតេជោ ហ៊ុន សែន និងដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ក្នុងឪកាសនោះដែរគ្រួសារពលរដ្ឋមានជីវភាពខ្វះខាតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក ជា ដែន និងក្រុមការងារ ដែលមានចិត្តសប្បុរសធម៌ដែលតែងតែជួយឧត្ថម្ភដល់អ្នកដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់៕
