Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

កំពង់ឆ្នាំង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃគណៈកម្មាធិការកណ្តាគណបក្សប្រជាជន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងសមាជិកសមាជិកាជាច្រើនរូប។

ប្រធានគណ:កម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាងគេ ដែលក្នុងរយៈពេល ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធផលសង្គមជាតិ។ គណបក្សប្រជាជនកម្ពុជាបាន ដឹកនាំរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ព្រមទាំងដឹកនាំកសាង ការពាររហូតទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស និង អភិវឌ្ឍន៍ប្រទេសតាំងពីចំនុចសូន្យ រហូតដល់ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍខ្ពស់។ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននឹងបន្តធ្វើកំណែទម្រង់ដ៏មុតស្រួចដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ផ្តាំផ្ញើ ដល់សមាជិកបក្សទាំងអស់ សូមគោរពអោយបាននូវល័ក្ខនិក្កៈ និងគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានទិសដៅតែមួយដូចគ្នា គឺធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជនដើម្បីសុខសន្តិភាព ស្ថេរភាពនិងសេក្តីសុខរបស់ប្រជាជន។

សមាជិកសមាជិកាអង្គមិទ្ទិញទាំងអស់ ក៏បានឡើងធ្វើសេចក្តីប្តេជ្ញាចិត្ត ខិតខំអនុវត្តអោយបាននូវរាល់ល័ក្ខនិក្កៈ គោលនយោបាយដឹកនាំរបសគណបក្សប្រជាជនកម្ពុជា និងគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងគាំទ្របេក្ខភាពសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ និងជារៀងរហូត ។

តំណាងអោយសមាជិក សមាជិកា អង្គមិទ្ទីងបានប្តេជ្ញាចិត្ត ប្រឆាំងដាច់ខាតរាល់ទង្វេីអមិត្តមួយចំនួនដែលព្យាយាមចិញ្ចឹមចិត្តផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបាះឆ្នោតដែលចេញពីឆន្ទះរបស់ប្រជាពលរដ្ឋនិងបានប្រកាសគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនព្រះរាជាណាចក្រកម្ពុជានិងគាំទ្រគោលការជីកព្រែកហ្វូណន៕