ក្តៅហើយដីតំបន់ការពារគីរីសុខសាន្ត មានឃើញដាំកូនចន្ទី កូនកៅស៊ូជាបន្តបន្ទាប់ ឯកឧត្តមអភិបាលខេត្ត បញ្ចាឲ្យកម្លាំងជំនាញ និងស្រុកចុះត្រួតពិនិត្យហើយ
ខេត្តស្ទឹងត្រែង: ដីជាច្រើនហិកតា ក្នុងដែនការពារគីរីសុខសាន្ត ជាដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវបានក្លាយទៅជាវាលរហោដ្ឋាន ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក ក្រោមដៃឈ្មួញទុច្ចរឹត កាប់បំផ្លាញ់ ដោយឃើញមានដាំកូនឈើឡើងវិញខ្លះហើយ តែត្រូវមានជនខិលខូចមួយចំនួន ហ៊ានលួចយកកូនចន្ទី និងដាំកូនកៅស៊ូ ជាន់ពីលើកូនឈើទៅវិញ ហើយក៏ឃើញមានបាញ់ថ្នាំស្មៅផងដែរ តើមកពីមូលហេតុអ្វី?។

ពេលនេះបានជ្រាបដល់ ឯកឧត្តមអភិបាលខេត្តហើយ ខាតកម្លាំងអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យលើដីជាក់ស្តែងហើយ។ ដែលក្រុមទុច្ចរិតនេះនៅតែហ៊ានដាំ ដំណាំធំ បំពានលើមន្ត្រីបរិស្ថាន ដែរខំដើរល្បាតរាល់ថ្ងៃ មិនខ្លាចច្បាប់នោះ។ ពេលនេះដឹងគ្នាហើយ ព្រោះហេតុខ្លាច មន្ត្រីខ្លះយកកន្ទេលធំបន្លំដេក គេសង្ស័យថា: ប្រហែលជាមានអ្នកនៅពីក្រោយ ជាខ្នងបង្អែកឬយ៉ាងណានោះទេ។ ដែលមានទីតាំងនៅចំណុច ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតក្នុងភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ឬក៏ដូចពាក្យចាស់បានពោលថា: មាន់ពងលើស្រូវ លែងអីវាមិនស៉ីស្រូវ ត្រីងៀតឆ្លៀតពង ត្រីជាប់ម៉ងឆ្លៀតបណ្តើរកូន ឬស្សីចងក្បូនឆ្លៀតដុះទំពាំង ជាពិសេសមន្ត្រីខ្លះ បានកន្ទេលធំ តែងតែបន្លំដេក សម្ងំសុខស្រួល។ ហើយក៏ធ្វើរបាយការណ៍បំភ្លៃការពិត ភូតភរកុហកថ្នាក់លើរបស់ខ្លួនផងនោះ ហើយក៏ចប់រឿងទៅ។ គេសង្ស័យថាសមត្ថកិច្ចនិងមន្ត្រីនៅទីនោះ ដឹងហើយឬធ្វើមិនដឹងព្រោះតែបានប្រយោជន៍ឬ រួមចំណែកការពារជនល្មើសច្បាប់ទាំងនោះផងក៏មិនដឹង ទើបមិនងាយវែកមុខរកអ្នកពាក់ព័ន្ធមិនឃើញ។
នេះបើតាមលោកស្រីហឿន ប៉េង ហៀម (ហៅម៉ៅ) ប្រធានសហគមន៍គីរីសុខសាន្ត បានបញ្ជាក់ថា: ដីនេះគាត់ខំការពារណាស់ នៅតែមានជនខិលខូច លបលួចចូលកាប់ទន្ទ្រានយកជាកម្មសិទ្ធិ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា: ដីនេះស្ថិតក្នុងតំបន់ព្រៃឡង់ ក្រោមការគ្រប់គ្រង ដោយមន្ត្រីបរិស្ថាន គាត់ក៏បានរាយការណ៍ ជូនជំនាញហើយដែរ ពាក់ព័ន្ធករណីខាងលើនេះ តែការលួចដាំកូនចន្ទី និងកូនកៅស៊ូ គាត់ក៏អត់បានដឹងដែរ។

ចំណែកលោក រ៉ា វី ប្រធានស្នាក់ការព្រៃឡង់ អន្លង់ជ្រៃ បាននិយាយថា ផុតដៃលោកហើយបើចង់ដឹង ឲ្យមកមន្ទីរមកមានកន្លែងគេផ្តល់ព័ត៌មានចេញ និងចូល។ ជំុវិញករណីខាងលើនេះ លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក៏បានឲ្យដឹង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថា: ដីនៅតំបន់នោះជាដីក្នុងដែនការពារគីរីសុខសាន្ត លោកបានធ្វើរបាយការណ៍ដកហូតហើយ។ តែលោកមិនបញ្ចាក់ថា ដីសហគមន៍នោះ មានសរុបប៉ុន្មានហិកតា កាប់អស់ប៉ុន្មានហិកតា រួចដកហូតប៉ុន្មានហិកតាហើយ ដីដែលនៅសល់នោះមានប៉ុន្មានហិកតា តើពិតទេថាដែលមន្ត្រី ធ្វើរបាយការណ៍ភូតកុហក់ថ្នាក់លើនោះ រួមទាំងផ្តល់ព័ត៌មានមិនជាក់លក្ខ។

ផ្ទុយទៅវិញបែជាមានការលួចដាំកូនចន្ទី កូនកៅស៊ូ នឹងបាញ់ថ្នាំងស្មៅនេះ បែជាលោកឆ្លើយថាកំពុងស្រាវជ្រៀវ រកអ្នកពាក់ព័ន្ធមិនឃើញ។ ទើបនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ឆ្លើយហាក់បីដូចជាមិនសប្បាយចិត្ត ជាមួយអ្នកសារព័ត៌មានយើងសោះ។ លោកឆ្លើយថា មិចៗៗ សួរអីៗរឿងដដែលៗបានហើយ! តើលោកប្រធានមន្ទី ឆ្លើយបែបនេះបានន័យថាមិច!។ តែនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ក្រោយពីបែកធ្លាយព័ត៌មាននេះ ជ្រាបដល់ឯកឧត្តមអភិបាលខេត្តហើយ។ កម្លាំងលោក រួមមានរដ្ឋបាលស្រុកផងនោះ ចុះដល់ទីតាំងទើបភ្ញាក់ផ្អើល ថាដីនេះមានកន្លែងខ្លះក្វៀល មានកន្លែងខ្លះនៅ ទើបមានដាំកូនកៅស៊ូ និងកូនចន្ទីដូច្នេះ។