Connect with us

Hi, what are you looking for?

បរិស្ថាន

តាន់ គឹមសួរ សង្ឃឹមថ្ងៃណាមួយដ៏ឆាប់ខាងមុខនេះមុនគេឈូសដីព្រៃតំបន់ភ្នំឱរ៉ាល់ សម្ដេចមហាបវរធិបតីនឹងអញ្ជើញទៅដល់តំបន់ដែលកំពុងតែត្រៀមឈូសបំផ្លាញព្រៃស្ងាត់ៗ

កូនខ្មែរដែលស្រឡាញ់ និងការពារព្រៃឈើ

ភ្នំពេញ៖ លោក តាន់ គឹមសួរ ដែលជាអ្នកតស៊ូមតិការពារព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់ បានលើកឡើងថា៖«សង្ឃឹមថ្ងៃណាមួយដ៏ឆាប់ខាងមុខនេះ មុនគេឈូសដីព្រៃតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺខ្ទេច សម្ដេចមហាបវរធិបតីនឹងអញ្ជើញទៅដល់តំបន់ដែលកំពុងតែត្រៀមឈូសបំផ្លាញព្រៃស្ងាត់ៗ និងsurprise មន្ត្រីនៅតំបន់នោះដូចកាលសម្ដេចបានអញ្ជើញទៅខ្នងផ្សារ ក្រោយមកមានការផ្លាស់ប្ដូរមុខមាត់ថ្មី និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាជនដែលរស់នៅតំបន់នោះគួរជាទីស្ញើចសរសើរនិងសាទរបំផុត»។

«ខ្ញុំបានយកសវត្តិភាព និងជីវិតទៅប្រតិកម្មជាមួយការឈូសបំពានបំផ្លាញព្រៃឈើនៅតំបន់ឱរ៉ាល់ ខ្ញុំតានតឹងចិត្តគ្រប់គ្រាន់ហើយ សូមអស់លោកកំពូលវិភាគក្នុងបន្ទប់ម៉ាស៉ីនត្រជាក់មួយចំនួនបញ្ឈប់ការដាក់សម្ពាធមកលើខ្ញុំបន្ថែមទៀតទៅ»។

លោក តាន់ គឹមសួរ បានលើកឡើងទៀតថា«ខ្ញុំបានយកសវត្តិភាព និងជីវិតទៅប្រតិកម្មជាមួយការឈូសបំពានបំផ្លាញព្រៃឈើនៅតំបន់ឱរ៉ាល់ ខ្ញុំតានតឹងចិត្តគ្រប់គ្រាន់ហើយ សូមអស់លោកកំពូលវិភាគក្នុងបន្ទប់ម៉ាស៉ីនត្រជាក់មួយចំនួនបញ្ឈប់ការដាក់សម្ពាធមកលើខ្ញុំបន្ថែមទៀតទៅ។»

កូនខ្មែរដែលស្រឡាញ់ និងការពារព្រៃឈើ

«ខ្ញុំស្រលាញ់ ខ្ញុំខ្វល់ពីធម្មជាតិ ខ្ញុំប្រតិកម្ម មិនគិតទៅសិក្សាមើលថាការលើកឡើងរបស់ខ្ញុំយ៉ាងណាឲ្យពិតប្រាកដទេ បែរជាមកចោទប្រកាន់ថាខ្ញុំញុះញង់បំភ្លៃការពិតទៅវិញ? អស់លោកមានដែលខ្វល់អំពីសុខទុក្ខរបស់ប្រជាជនពិតប្រាកដទេ? អស់លោកមានដឹងថាប្រជាជនប៉ុន្មាននាក់ដែលកំពុងតែយំបោកខ្លួនដែរឬទេដែលអស់លោកធ្វើឲ្យប៉ះពាល់ដល់ដីអាស្រ័យផលរបស់ប្រជាជន និងព្រៃឈើ? អស់លោកហាក់ដូចជាធ្វើផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដាច់ស្រឡះតែម្ដង»។

លោកតាន់ គឹមសួរ ក៏បាន សូមគោរពស្នើសុំការអន្តរាគមន៍ពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាពិសេស នេះមិនមែនជាករណីកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋនៅតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះទេ នេះគឺជាការរៀបចំដើម្បីយកដីធ្វើជាកម្មសិទ្ធរបស់អស់លោកធំ និងមានអំណាចមួយចំនួនដែលមានការគប់គិតជាប្រព័ន្ធតែម្ដង ករណីនេះមិនខុសពីករណីភ្នំតាម៉ៅនោះទេ គ្រាន់ទម្រង់នៃការរៀបចំផ្សេងគ្នាតែប៉ុណ្ណោះ។

តាមលោកតាន់ គឹមសួរ បានលើកឡើងទៀតថា មេខ្យល់បានយកលុយទៅចែកឲ្យប្រជាពលរដ្ឋនៅតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ១គ្រួសារ ១លានរៀលជាថ្នូរក្នុងការមិនប្រតិកម្មចំពោះការឈូសបំផ្លាញព្រៃឈើ មានប្រជាពលរដ្ឋដែលរស់នៅទីនោះជាច្រើនពាន់នាក់មិនសុខចិត្ត ហើយក៏មិនហ៊ានតវ៉ានោះដែរ។ សូមគោរពសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតមេត្ដាចាត់តាំងមន្ត្រីជំនាញដែលគួរជាទីទុកចិត្តចុះទៅពិនិត្យនូវករណីនេះជាក់ស្ដែងដោយសម្ងាត់ ចៀសវាងមន្ត្រីខិលខូចមានការគប់គិតគ្នារៀបចំដើម្បីឈូសបំពានដីព្រៃទាំងនោះយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងករណីនេះមានរឿងមិនប្រក្រតីនៅពីក្រោយច្រើនណាស់ គេរៀបចំស៉ីដីនោះ២ ឆ្នាំមកហើយ។

លោកថា កន្លងមកលោកហ៊ុល ម៉ារ៉ា អតីតប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺក៏ធ្លាប់មកសុំចចារជាមួយខ្ញុំឲ្យបិទភ្នែកក្នុងករណីឈូសដីព្រៃដើម្បីឲ្យលោកធំនេះផងដែរ។

លោកតាន់ គឹមសួរ ក៏បានលើកឡើងទៀតថា ការស្នើសុំការអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលបង្ហាញការឈឹឆ្អាលចំពោះសម្បត្តិធនធានធម្មជាតិដែលកំពុងតែបាត់បង់បន្តិចម្ដងៗគឺជាការញុះញង់ទៅវិញ? មានបងប្អូនណាអាចយល់ទេ សូមជួយពន្យល់ផង ខ្ញុំដូចជាមិនសូវយល់ទាល់តែសោះ? ច្បាប់មាត្រាប៉ុន្មានដែរ? រដ្ឋបាលខេត្តកំពង់ស្ពឺគួរណាតែចាត់តាំងមន្ត្រីជំនាញចុះទៅពិនិត្យជាក់ស្ដែងលើករណីនេះថាតើការលើកឡើងរបស់ខ្ញុំនេះជាការពិតឬយ៉ាងណា? តើមានការគប់គិតគ្នាជាប្រព័ន្ធពីមន្ត្រីជើងក្រោមដូចការលើកឡើងរបស់ខ្ញុំដែរឬទេ? ឬទាក់ទងសហការជាមួយខ្ញុំ និងធ្វើការបង្ហាញនូវឯកសារទាំងអស់ជាសាធារណៈ កុំឲ្យមានការលាក់លៀមបានជារឿងត្រឹមត្រូវ។ បើសុខៗទៅធ្វើការឈូសឆាយកាយព្រំស្ងាត់ៗ មិនឲ្យពួកយើងប្រតិកម្ម? មានប្រជាជនរាប់ពាន់នាក់ដែលរស់នៅក្នុងតំបន់ក៏មិនពេញចិត្តនឹងការឈូសបំផ្លាញព្រៃឈើនេះដូចគ្នា។ សួរថាខ្ញុំដែលមានបញ្ហាជាមួយរដ្ឋបាលខេត្តពង់ស្ពឺម្ដងណាទេ មានហេតុផលអ្វីដែលខ្ញុំត្រូវទៅញុះញង់បង្កប់គំនិតទុច្ចរិតនោះ? ចំពោះចំណុចគំនូសក្រហមទី១ ខ្ញុំសូមធ្វើការបដិសេធ ព្រោះខ្ញុំជាអ្នករស់នៅតំបន់ជិតនោះផ្ទាល់ ហើយក៏ជាអ្នកដែលតែងតែចុះល្បាតព្រៃនៅទីនោះដូចគ្នា ដីដែលកំពង់តែឈូសកាយព្រំចំនួន៣០០០ហិកតានេះគឺជាដីព្រៃសុទ្ធសាត ដីប្រជាជនអាស្រ័យផលមានមិនដល់១០ភាគរយផង ដីមួយចំនួនធំគឺមានការលួចឈូសបំពានដោយគ្មានការខ្វាយខ្វល់បន្តិចទាល់តែសោះ។ គំនូសក្រហមទី២ រាជរដ្ឋាភិបាលមានគោលការណ៍ផ្ដល់ដីការពារព្រៃ មិនមែនផ្ដល់ដីឲ្យឈូសបំផ្លាញបំផ្លាញព្រៃកម្ទេចចោលនោះទេ ប្រមុខរាជរដ្ឋាភិបាលមានសេចក្ដីស្រលាញើចំពោះសម្បត្តិធនធានធម្មជាតិណាស់។ រដ្ឋបាលខេត្តកំពង់ស្ពឺគួរណាបង្ហាញការបកស្រាយ និងឯកសារឲ្យមហាជនបានឃើញបានយល់ឲ្យច្បាស់អំពីផែនការឈូសបំផ្លាញដីព្រៃខាងលើ ការចោទប្រកាន់ថាជារឿងញុះញង់អីហ្នឹងវាគឺជារឿងហួសសម័យទៅហើយ៕