Connect with us

Hi, what are you looking for?

បរិស្ថាន

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់លម្អិតពីការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់លម្អិតពីការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង និងការមើលថែទាំសត្វនៅភ្នំតាម៉ៅ

អង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមបញ្ជាក់ថា លោក ទ្រី ស៊ីថេងបានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្ត ខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ តទៅ។ គាត់មិនត្រូវបានគេបញ្ឈប់ ឬក៏ស្នើសុំឱ្យលាលែងពីការងារនោះឡើយ។

លោក ទ្រី ស៊ីថេង មិនមែនជាអ្នកមើលថែឡាក់គីតែម្នាក់ឯងនោះទេ។ការពាក់ព័ន្ធរបស់លោកចំពោះឡាក់គី មួយរយៈ ចុងក្រោយនេះ គឺក្នុងគោលបំណងដើម្បីថតជាវីដេអូដើម្បីផ្សព្វផ្សាយ។

ការផ្តល់ចំណីដល់ឡាក់គី ការថែទាំ និងការដាក់ឱ្យឡាក់គីលេង គឺក្រុមការងារផ្នែកថែទាំសត្វបានផ្តល់ និងបន្តផ្តល់ក្រោមការមើលថែ តាមបែបវេជ្ជសាស្ត្រជាប្រចាំ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃមានការសោកស្តាយដែលឡាក់គីត្រូវគេយកចេញពីទ្រុង ដើម្បីថតផ្សព្វផ្សាយ ជាវីដេអូបង្ហោះចូលក្នុងបណ្តាញសង្គមជាលក្ខណៈផ្ទាល់ខ្លួនដោយមិនគិតពី សុខុមាលភាពរបស់ឡាក់គី។

នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។

បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១៥,០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែ សម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។