ខេត្តពោធិ៍សាត់៖សមត្ថកិច្ចចុះបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់រួមទាំងវត្ថុតាងសម្ភារមួយចំនួន ពាក់ព័ន្ធករណីជីកដីរុករករ៉ែដោយគ្មានលិខិតអនុញាត ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះធ្វើឡើងស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ។
ក្នុងប្រតិបត្តិការនេះលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំង ឈានដល់ធ្វើការបង្រ្កាបរួមទាំងឧបករណ៍ម៉ាស៊ីន និងដកហូតសម្ភារជាវត្ថុតាង និងជនសង្ស័យចំនួន១១ នាក់ដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនឈ្មោះ ម៉ឹល ទេវី ភេទស្រីអាយុ៤៧ឆ្នាំ ម្ចាស់ផ្ទះនិងបក្សពួក ឈ្មោះ វិត វិបុល ភេទប្រុស អាយុ៣៣ឆ្នាំ
ឈ្មោះ វិត នាង ភេទប្រុស អាយ២៤ឆ្នាំ
ឈ្មោះ ង៉ែត ដុង ភេទប្រុស អាយុ៥៦ឆ្នាំ ឈ្មោះ ពិន សែម ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង០៤នាក់នេះ មានទីលំនៅ ភូមិ.ឃុំ.ស្រុកដងទង់ ខេត្តកំពត
ឈ្មោះ គឹម ចាន់វណ្ណៈ ភេទប្រុស អាយុ ៤៨ឆ្នាំ ៕
In this article:
