Connect with us

Hi, what are you looking for?

បរិស្ថាន

ដីព្រៃបម្រុងទុករបស់រដ្ឋជាច្រើន ហិកតានៅស្រុកសំបូរ កំពុងរងការឈូសឆាយ យកជាកម្មសិទ្ធិពីសំណាក់ក្រុមអ្នកមានលុយនិងមានឥទ្ធិពល

ដីព្រៃបម្រុងទុករបស់រដ្ឋជាច្រើនហិកតា នៅស្រុកសំបូរកំពុងរងការឈូសឆាយ យកជាកម្មសិទ្ធិពីសំណាក់ក្រុមអ្នកមានលុយនិងមានឥទ្ធិពល

ក្រចេះ÷ ដីព្រៃបម្រុងទុករបស់រដ្ឋជាច្រើនរយហិចតាកំពុងតែរងការទន្ទ្រានកាន់កាប់ ពីសំណាក់ក្រុមអ្នកមានលុយនិងមានឥទ្ធិពល ដាក់គ្រឿងចក្រឈូសឆាយ បែងចែកគ្នានឹងលក់យកលុយដាក់ហោប៉ៅរៀងខ្លួន ។

ប្រភពពីប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់ចាម ស្រុកសំបូរខេត្តក្រចេះ បានឲ្យដឹងថា ទីតាំងដីព្រៃបម្រុងទុករបស់រដ្ឋរាប់រយហិចតានៅម្ដុំអូរយាវ អូរល្វា ឬដំណើរតគ្នារបស់អ្នកភូមិ ហៅថាដីព្រៃចៅហ្វាយស្រុក ស្ថិតនៅក្នុងភូមិឧបសម្ព័ន្ធស្រែភ្នី គឺត្រូវបានក្រុមឈ្មួញប្រើប្រាស់គ្រឿងចក្រទៅធ្វើការឈូសឆាយ យ៉ាងអាណាធិបតេយ្យ ។

ប្រភពបានបន្តឲ្យដឹងថា នៅក្នុងសកម្មភាពគ្រឿងចក្រកំពុងធ្វើការឈូសឆាយដីព្រៃនៅចំណុចទីតាំងខាងលើ គឺមានអ្នកអន្តរាគមន៍ ជាមួយនឹងកម្លាំងជំនាញសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត ដើម្បីដំណើរការឈូសឆាយឲ្យបានជោគជ័យ ហើយគ្រោងនិងពុះចែកគ្នាឬលក់យកលុយដាក់ហោប៉ៅរៀងខ្លួន ។

ប្រជាពលរដ្ឋបានបង្ហើមឲ្យដឹងថា ទីតាំងដីតំបន់នោះគឺមានអ្នកធំអ្នកមានលុយនិងមានឥទ្ធិពលនៅក្នុងខេត្តជាច្រើនដែលមានការពាក់ព័ន្ធ ហើយបើប្រជាពលរដ្ឋទៅកាប់ឆ្កាតិចតួចសម្រាប់អាស្រ័យផល ចិញ្ចឹមនិងដោះស្រាយជីវភាពគ្រួសារ សមត្ថកិច្ចនៅមូលដ្ឋានច្បាស់ជាមានចំណាត់ការជាមិនខាន ប៉ុន្តែករណីនេះមានពាក់ព័ន្ធនិងអ្នកមានលុយមានឥទ្ធិពលជាច្រើន កងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តក៏មិនហ៊ានមានអ្នកណាអើពើនោះដែរ។

ពួកគាត់ស្នើសុំឲ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណីគ្រឿងចក្រដែលកំពុងតែសម្រុកធ្វើការឈូសឆាយព្រៃនៅតំបន់នោះផង ដើម្បីចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការពារព្រៃឲ្យនៅសេះសល់ជាសម្បត្តិរបស់រដ្ឋ ។

ពាក់ព័ន្ធករណីនេះក្រុមការងារនៅមិនទាន់ទំនាក់ទំនងសុំការ បញ្ជាក់បកស្រាយពីអាជ្ញាធរស្រុកសំបូរ និងលោក វ៉ា ថនអភិបាលខេត្តក្រចេះនៅឡើយទេ ៕