បន្ទាយមានជ័យ: កាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៥÷៣០នាទីល្ងាច មានភ្លៀងកក់ខែដ៏ធំលាយឡំខ្យល់កន្ត្រាក់បង្កទឹកលិចទីធ្លានិងទីស្នាក់នៅក្នុងតង់នៃជំរំជនភៀសសឹកវត្តកណ្តាលឃុំគោករមៀត ។ក៏ប៉ះពាល់ ខូចខាតផ្ទះពលរដ្ឋ៥ខ្នងនៅឃុំគំរូ ឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
មន្ត្រីរដ្ឋបាលស្រុកថ្មពួកឲ្យដឹងកាលពីថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៦ថា:
គ្រោះធម្មជាតិនោះ បង្កឱ្យមានផលប៉ះពាល់ ខូចខាតផ្ទះប្រជាពលរដ្ឋភូមិតាយឹងឃុំគំរូ ចំនួន៤ខ្នងផ្ទះនិងនៅភូមិប្រាសាត្បែង ឃុំបន្ទាយឆ្មារ ចំនួន១ខ្នងផ្ទះ ។
និងប៉ះពាល់លិចបរិវេណនិងទីស្នាក់នៅក្នុងតង់នៃជំរំជនភៀសសឹកនវត្តកណ្តោលឃុំគោករមៀតមួយចំនួនផងដែរ ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា: ចំពោះមុខគ្រោះភ័យក្នុងគ្រោះមហន្តរាយនេះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច បានអន្តរាគមន៍ជន្លៀសជនភៀសសឹកជាង៣០០គ្រួសារនិងជញ្ជូនសម្ភារ: របសពួកគេចេញពីជំរំរងផលប៉ះពាល់. ហើយរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាងសង់ជម្រកចល័តបណ្តោះអាសន្នថ្មីជូនបងប្អូនដើម្បីឲ្យមានទីស្នាក់នៅ ហូបចុកនិងថែទាំសុខភាពឲ្យល្អប្រសើរឡើងវិញ។
បន្ថែមលើកនោះ នៅថ្ងៃទី២៧ ២៨ខែកុម្ភ: លោកអភិបាលខេត្តបានចាត់បញ្ជូនលោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាងសង់ជម្រកចល័តបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកនោះដើម្បីធ្វើយ៉ាងណាឆ្លើយតបទាន់ពេល។
ចំពោះបងប្អូនជនភៀសសឹកនៅជំរំនិងពលរដ្ឋរងផលប៉ះពាល់បានលើកឡើងនូវទុក្ខកង្វល់និងសំណូមពរពួកគេដែលជួបទុក្ខលើទុក្ខដែលត្រូវយោធាឈ្លានពានថៃហ៊ុំព័ទ្ធយកដីធ្លី បំផ្លាញផ្ទះសម្បែង ឆក់ប្លន់ទ្រព្យសម្បត្តិហើយត្រូវភៀសសឹក។
ហើយឥឡូវ មកជួបគ្រោះធម្មជាតិទៀត ។
ទោះយ៉ាងណាពួកគេបានធូរស្រាលក្នុងចិត្តឡើងវិញ ដោយបានថ្នាក់ដឹកនាំ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ថ្នាក់បានអន្តរាគមន៍ដោះស្រាយជាបន្ទាន់និងបន្តបន្ទាប់ ។
គួររំលឹកឱ្យដឹងថា នៅស្រុកថ្មពួក ចាប់ឆ្នាំ២០១២មក ជារៀងរាល់ឆ្នាំ ក្នុងចន្លោះខែមីនា មេសា នៅតំបន់មួយចំនួនក្នុងស្រុកថ្មពួក តែងតែកើតមានបាតុភូតធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បង្កផលប៉ះពាល់ដល់អគារ សំណង់រដ្ឋ ឯកជន.និងផ្ទះសម្បែងប្រជាពលរដ្ឋ។
ករណីនេះ នាពេលនេះ លោកកែសួន សុភាព អភិបាលរងខេត្តនិងជាប្រធាននិងថ្នាក់ដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកថ្មពួកនិងឃុំនានា មន្ត្រីសាខាខេត្តនិងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកថ្មពួក កងកម្លាំងក្រុមការងារចំរុះ អង្គការដៃគូអភិវឌ្ឍន៍បានជួយសង្រ្គោះ និងស្តារឡើងវិញជូនរងគ្រោះបានទាន់ពេលវេលា ៕
