Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

កម្លាំងរដ្ឋបាលជលផលសហការជាមួយកងកម្លាំងប្រតិបត្តិការសឹករង ខេត្តសៀមរាប បន្តបង្រ្កាបបទល្មើសនេសាទដូចភ្លៀងរលឹម

ដោយអ៊ុក ផ្លុង

សៀមរាប÷ រដ្ឋបាលជលផល ក៏ដូចជាកងកម្លាំងប្រតិបត្តិការនានា ក្នុងរយៈពេល២ ឆ្នាំនេះបានបំពេញ កាតព្វកិច្ចរបស់ខ្លួន យ៉ាងសកម្ម តាមបទបញ្ជារបស់រដ្ឋាភិបាល។ ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២៦នេះ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផល អន្លង់សំណរ បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ពៅ ប្រធានក្រុមបង្ក្រាបបទល្មើសនេសាទប្រចាំការនៅមាត់ខ្លាចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផល នៅចំណុចអូរថ្នាលសំណាប ស្ថិតក្នុងភូមិសាស្ត្រ ឃុំអន្លង់សំណរ ស្រុកជីក្រែងបាន បានបង្រ្កាប បទល្មើសនេសាទ ខុសច្បាប់ ប្រភេទ ស្បៃមុងចំនួន ០១ករណី ដោយកាប់បំផ្លាញចោល នៅនឹង កន្លែងមាន៖នេសាទដោយឧបករណ៍ស្បៃមុងក្បាលស្បៃមុងចំនួន៨គ្រឿងរបាំងស្បៃមុងប្រវែង៨០០ម៉ែត្រចម្រឹងចំនួន២៥០ដើមលែងត្រី ចំនួន ១០គក្រកំលាំង ចូលរួម ចំនួន៩ នាក់កាណូតចំនួន២គ្រឿងរយៈពេល២ ឆ្នាំនេះ ប្រជានេសាទដែល រកស៊ីនេសាទស្របច្បាប់មានការ ត្រែកអរយ៉ាងខ្លាំងសម្រាប់ ការអនុវត្តកណ្ដាប់ដៃដែករបស់កម្លាំងប្រតិបត្តិការយោធា និងរដ្ឋបាលជលផលក្នុង ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ពួកគាត់ ថាត្រី ឆ្នាំនេះហាក់ដូចជា សម្បូរជាឆ្នាំមុន៕