Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

គ្រូពេទ្យ អេង ពៅ ប្រធានមណ្ឌល សុខភាព អន្លង់ សំណរ រងការចោទប្រកាន់ពី ពលរដ្ឋ ថាចាក់ដីកំពង់ទឹកបុរាណធ្វើអាជីវកម្មឯកជនរបស់ខ្លួន

អ៊ុក ផ្លុង សៀមរាប÷ បច្ចុប្បន្ននេះការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនដោយបំពានច្បាប់ពីសំណាក់អ្នកមានលុយ មានអំណាច និងមានតួនាទីក្នុងក្រខណ្ឌរដ្ឋកើតមានជាច្រើន។ ដែលឡែកស្រុកជីក្រែងថ្មីៗ នេះ កាលពីថ្ងៃអង្គារទី១៦ ខែមិថុនា ឆ្នាំ ២០២៦ មានសេចក្តី

 

រាយការណ៍ពីប្រជាពលរដ្ឋថាកំពង់ទឹកបុរាយមួយកន្លែងជាកំពង់ទឹកដែលប្រជាពលរដ្ឋធ្លាប់ដឹកពូជស្រូវប្រាំងនៅរដូវព្រោះស្រូវ ហើយក៏ជាកំពង់ទឹកដ៏សំខាន់សម្រាប់អ្នកជំងឺមកព្យាបាលជម្ងឺនៅមណ្ឌលសុខភាព មធ្យោបាយធ្វើដំណើរដោយកាណូត ផងដែរ ។ ជាពិសេសអ្នកជម្ងឺដែលមកពីបឹងទន្លេសាប។ ពេលដែលអ្នកសារព័ត៌មានទៅគោលដៅឃើញថាពិតជាមានការចាក់លុបនិងចាក់គ្រឹះក្រវាត់យកដីកំពង់ទឹកបុរាណពិតប្រាកដមែន។ តើរឿងនេះកើតឡើងនៅឯណា? បុគ្គលនោះមានតួនាទីអ្វីទើបហ៊ានធ្វើដូច្នេះ? ករណីនេះកើតឡើងនៅដង ស្ទឹងជីក្រែង ទល់មុខមណ្ឌលសុខភាព អន្លង់សំណរ ស្ថិតក្នុងភូមិអន្លង់ សំណរ ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។ បើយោងតាមសម្តីប្រជាពលរដ្ឋក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថាអ្នកចាក់ដីលុបកំពង់ទឹកបុរាណនេះ គឺ អ្នកគ្រូពេទ្យ អេង ពៅ (ហៅ ពៅ ខ្លី ) បច្ចុប្បន្ន រស់នៅភូមិ អន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ មានតួនាទី ជាប្រធានមណ្ឌលសុខភាពអន្លង់សំណរ។ ពួកគាត់បញ្ជាក់ថា ការចាក់លុប និងចាក់ក្រវាត់គ្រឹះដីកំពង់ទឹកបុរាណនេះគឺមានគោលបំណងទុកជួលឲ្យអ្នកធ្វើអាជីវកម្មលក់ដូរ ព្រោះកន្លែងនេះមានភូមិសាស្ត្រល្អ មានមនុស្សច្រើនកុះករ ។
១ / ទល់មុខមណ្ឌលសុខភាព
២ / ទលមុខជាប់របង អនុវិទ្យាល័យ និងវិទ្យាល័យសាមគ្គី អន្លង់ សំណរ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ជន តូ មេភូមិអន្លង់ សំណរ ថា លោក មិនបានដឹងរឿងនេះទេ ព្រោះការចាក់ដីលុប និងចាក់គ្រឹះ រំលោភយកដីកំពង់ទឹកបុរាណនេះគ្មានអ្នកណាម្នាក់បានប្រាប់លោកនោះទេ? លោក អះអាងថាកាលវាស់ចុចប្លង់ចុះបញ្ជីក្បាលដីលោកបានចូលរួមដែរ ។ លោកបញ្ជាក់ថាទីតាំងចំណុចនេះត្រូវបានគណៈកម្មការវិនិច្ឆ័យចុះបញ្ជីក្បាលដីទុកជាសម្បត្តិរដ្ឋ លោកបន្ថែមថា ព្រោះវាគឺជាកំពង់ទឹកដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋមកព្យាបាលជម្ងឺមធ្យោបាយធ្វើដំណើរដោយកាណូត ជាពិសេសបងប្អូនរស់នៅបឹងទន្លេសាប។ មេឃុំ អន្លង់ សំណរ លោក កង សុីជឿន បកស្រាយប្រាប់អ្នកសារព័ត៌មានថា គ្រូ ពេទ្យ អេង ពៅ បានជម្រាបប្រាប់លោកកាលពីមានមាន ទំនាស់ជាមួយម្ចាស់ព្រំដីថា មណ្ឌលសុខភាព ចាក់ដីធ្វើជាជណ្តើរ ដើម្បីបង្កការងាយស្រួលដល់អ្នកជម្ងឺដែលមកព្យាបាលធ្វើដំណើរដោយកាណូត។ ជុំវិញបញ្ហានេះអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពីអ្នកគ្រូពេទ្យ អេង ពៅ (ហៅ ពៅ ខ្លី ) បានទេព្រោះទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែគ្មានការឆ្លើយតប។
ជាចុងក្រោយប្រជាពលរដ្ឋសំណូមពរដល់ អភិបាលស្រុក ជីក្រែង គឺ លោក បូ ម៉េងទ្រី និង មេឃុំ អន្លង់ សំណរ លោក កង សុីជឿន មេត្តាចុះពិនិត្យទីតាំងកំពង់ទឹកបុរាណ នេះផងទាន! ពួកគាត់ព្រមានថាបើ កំពង់នេះក្លាយជាកម្មសិទ្ធិឯកជនមែន! ប្រជាពលរដ្ឋដែលរស់នៅបឹងទន្លេសាបមានផលពិបាកយ៉ាងធ្ងន់ធ្ងរក្នុងការមកព្យាបាលជម្ងឺនៅមណ្ឌល សុខភាពពេទ្យរដ្ឋក្នុងឃុំអន្លង់សំណរ នេះ ហើយក៏ ជាគំរូដ៏អាក្រក់សម្រាប់អ្នកមានលុយ និងមានតួនាទីបំពាន ច្បាប់ រំលោភយកដីរដ្ឋ ។ ពួកគាត់ សុំ ឲ្យ អាជ្ញាធរ ធ្វើ យ៉ាងណាឲ្យអ្នកចាក់ដី រំលោភកយដីកំពង់ទឹកបុរាណនេះកាយដី និងវ៉ៃក្រវាត់គ្រឹះនេះចោលដើម្បីធ្វើជាកំពង់ទឹកដូចដើមវិញ។

អង្កភាពយើងខ្ញុំរងចាំការបកស្រាយពីអ្នកគ្រូពេទ្យពេលក្រោយរៀងរាល់ម៉ោងធ្វើការ។