Connect with us

Hi, what are you looking for?

ជីវិត កម្សាន្ត

អ្នកស្រាវជ្រាវរកឃើញភស្តុតាងថ្មគោលកំណត់ព្រំដីក្នុងសម័យអង្គរ មួយចំនួននៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញភស្តុតាងថ្មគោលកំណត់ព្រំដីក្នុងសម័យអង្គរ មួយចំនួននៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

ការរកឃើញសិលាចារឹកថ្មីមួយនៅប្រាសាទអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានផ្តល់ព័ត៌មានសំខាន់អំពីការកំណត់ព្រំប្រទល់ដីធ្លីក្នុងសម័យអង្គរ។ ខ្លឹមសារសិលាចារឹកបង្ហាញថា បុព្វបុរសខ្មែរបានកំណត់ព្រំដីសម្រាប់ទេវឋាន ឬប្រាសាទ ដោយប្រើសញ្ញាសម្គាល់ព្រំប្រទល់ផ្សេងៗ ដែលក្នុងនោះថ្មគោលធ្វើពីថ្មភក់អាចជាផ្នែកមួយនៃប្រព័ន្ធកំណត់ព្រំដីនោះ។

ទោះជាយ៉ាងណា ទំនាក់ទំនងរវាងថ្មគោលដែលបានរកឃើញ និងការកំណត់ព្រំដីដែលមានរៀបរាប់ក្នុងសិលាចារឹក នៅត្រូវការការសិក្សា និងការផ្ទៀងផ្ទាត់បន្ថែមតាមរយៈភស្តុតាងបុរាណវត្ថុ និងសិលាចារឹក។

ខាងក្រោមនេះ គឺជាភស្តុតាងមួយចំនួននៃការរកឃើញថ្មគោលនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៖
រូបលេខ១,២ និង ៣ : ថ្មគោលក្នុងបរិវេណផ្ទះរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់បំបែក (១០៥) ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
រូបលេខ៤ និង ៥ : ថ្មគោលទួលប្រាសាទ ស្ថិតក្នុងភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរជ័យ មានចំណុចនិយាមការ (X: 396453, Y: 1574937)។
រូបលេខ៦ និង ៧ : ថ្មគោលស្ថិតក្នុងភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានចំណុចនិយាមការ (X: 387785, Y: 1578005)។
រូបលេខ៨, ៩ និង ១០ : ថ្មគោលក្បែរទួលប្រាសាទអូរស្រម៉ ស្ថិតក្នុងភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានចំណុចនិយាមការ (X: 389642, Y: 1575389)។

រូបថតឆ្នាំ២០១១