Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

លោកវីរៈសេនីយ៍ទោ ខេង ពៅ ដឹកនាំកម្លាំងសហការ ចុះល្បាតទប់ស្កាត់ ចាប់បានជនសង្ស័យ ម្នាក់ប្រើប្រាស់ឧបករណ៍ករកំពុងលួចឆក់ត្រីក្នុងតំបន់ការពារ និងអភិរក្ស ត្រីមេពូជជលផល ផ្ទោលស្រោង

ដោយអ៊ុក ផ្លុង
សៀមរាប ÷ លោក វីរៈសេនីយ៍ទោ ខេង ពៅ នាយសេនាធិការ តំបន់ប្រតិបត្តិការ សឹករង ភូមិភាគ ៤ ខេត្ត សៀមរាប កាលពី ថ្ងៃ អាទិត្យ ទី ២៩ ខែ មិនា ឆ្នាំ ២០២៦ បានដឹកនាំកម្លាំង ចុះ ល្បាត

ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ខុស ច្បាប់ ក្នុងភូមិសាស្ត្រ ឃុំ អន្លង់ សំណរ ស្រុកជីក្រែង។ កម្លាំងសហការចូលរួមមាន÷
.ផ្នែករដ្ឋបាលជលផលដំដែក , សង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ និងសហគមន៍នេសាទស្ទឹងជ្រៅ កម្លាំង សរុប ចំនួន ៩ នាក់ មធ្យោបាយ ធ្វើ ដំណើរ ដោយកាណូតចំនួនពីរ គ្រឿង ចុះ ប្រតិបត្តិការ នៅចំណុចពុកគល់ និងចំណុចខ្វែងស្ទឹងកំបុត្រ ។ កិច្ច ប្រតិបត្តិការនេះបង្រ្កាបបាន បទល្មើសជាក់ស្តែងចំនួន ០២ ករណី ដោយកាប់បំផ្លាញចោល នៅនឹង កន្លែងមាន នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង ៣ សង់ទីម៉ែត្រក្បាលលបរ៉ាវ ចំនួន ៨ គ្រឿងរបាំងសាច់អួន ប្រវែង៩០០ម៉ែត្រ
ចឹម្រឹង ចំនួន៣០០ដើម។ ការល្បាត នេះ
បង្ក្រាប ជនសង្ស័យ ប្រើប្រាស់ឧបករណ៍ ឆក់មួយករណីបាន ជួបប្រទះ ជនសង្ស័យ កំពុងលួចឆក់ត្រី ក្នុង តំបន់ការពារ និងអភិរក្ស ត្រីមេពូជជលផល ផ្ទោលស្រោង ស្ថិតក្នុង ភូមិមាត់ខ្លា ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ចំនួន ០១ ករណីជនសង្ស័យឈ្មោះឡាយ ម៉ក់ ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប
វត្ថុតាងរួម មាន: កាណូតស្មាច់ ចំនួន ០១ គ្រឿង បណ្ដោយ ៥,៤ ម៉ែត្រទទឹង ០,៨ម៉ែត្រ ជម្រៅ ០.៤ម ម៉ាស៊ីន ហុីណូតាកម្លាំង ៣៥សេះ អាំង ម៉ូទ័រ ចំនួន០១គ្រឿង
អាគុយ ៥០អំពែរ ចំនួន០១គ្រឿង
ដងឆក់ ចំនួន០១គូ . ខ្សែភ្លើង ប្រវែង ៣ម៉ែត្រ
ត្រី ចំនួន២០ គក្រ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបង្ក សំណុំរឿង បញ្ជូនខ្លួន ទៅកាន់ តុលាការ ដើម្បី តុលាការ បន្តនីតិវិធីតាមច្បាប់ស្តីពីជលផល៕