Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ចាម សំណេះសំណាលជាមួយសិស្សប្រឡង មធ្យមសិក្សាទុតិយភូមិ ក្នុងស្រុកកំពង់សៀម​ ប្រមាណ​៥០០នាក់​

កំពង់ចាម: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សក្នុង ស្រុកកំពង់សៀម​ ប្រមាណជា ៥០០នាក់ ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ពិធីនេះត្រូវបានធ្វើឡើងនា

ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្ត កំពង់ចាម ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា កត្តា ដែលនាំឱ្យក្មួយៗទទួលបាន ជោគជ័យនោះគឺ ដោយ​កត្តា​មានការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង មានលោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនចែកចំណេះដឹងដល់ក្មួយៗ មានការជំរុញពីអាណាព្យាបាល ពិសេសគឺកត្តា ប្រទេសជាតិយើងមានសុខសន្តិភាពផងដែរ​។

ឯកឧត្តមអភិបាលខេត្ត បានជម្រុញលើកទឹកចិត្តដល់យុវសិស្សទាំងអស់ ឱ្យបន្តការសិក្សានៅកម្រិត ឧត្តម ត្រូវខិតខំព្យាយាមរៀនសូត្រ ឱ្យបានពូកែ ធ្វើយ៉ាងណា ឱ្យក្លាយទៅជាបុគ្គលដែលមាន សមត្ថភាព ដើម្បីយកចំណេះដឹងដោយមានគុណធម៌ មកបម្រើជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាកំណើនសេដ្ឋកិច្ចសម្រាប់ក្រុមគ្រួសារ ពោលគឺនៅពេលដែលក្មួយៗ មានចំណេះដឹង ឬ មុខរបរដែលខ្លួនស្រលាញ់ពេញចិត្តហើយ សូមក្មួយៗចូលរួមកសាងអភិវឌ្ឍខេត្តរបស់យើង ឱ្យ កាន់តែមានភាពរីកចម្រើនបន្ថែមទៀត​ ។

ជាមួយគ្នានោះ ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក កំពង់សៀម លើកទឹកចិត្តដល់​ក្មួយៗ​សិស្សានុសិស្ស ដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិទាំងអស់ ឱ្យបន្តការសិក្សា នៅថ្នាក់មហាវិទ្យាល័យបន្ថែមទៀត ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជំនាញ បច្ចេកទេសវិជ្ជាជីវៈ ជាជម្រើសដ៏ត្រឹមត្រូវបំផុតសម្រាប់យុវជនកម្ពុជាដែលខ្វះលទ្ធភាព ដោយរៀន រយៈពេលខ្លី ហើយអាចទទួលបានជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយយ៉ាងពិតប្រាកដ ដើម្បីជាស្ពានចម្លងជីវិតឱ្យមានជីវភាពល្អប្រសើរ ទទួលបានប្រាក់ចំណូលឆាប់រហ័ស ដើម្បីជួយខ្លួនឯង និង គ្រួសារផងដែរ ៕