Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

អាជ្ញាធរ ឃុំ ខ្វាវ ដឹកនាំ កម្លាំង ចម្រុះ ចុះពិនិត្យ និងបង្រ្កាប បទ ល្មើស ឈូសឆាយ ព្រៃឈើ ភ្នំ ខ្ទុំ

អ៊ុក ផ្លុង
សៀមរាប÷ លោក ឈាន ភាព ជំទប់ទី២ តំណាងឲ្យ មេឃុំ ខ្វាវ លោកធិន ភី នៅព្រឹកថ្ងៃច័ន្ទទី៧ ខែមេសាឆ្នាំ ២០២៥។

បានដឹកនាំកម្លាំងចម្រុះចុះទៅពិនិត្យ និងបង្រ្កាបបទល្មើសឈូសឆាយព្រៃភ្នំខ្ទុំស្ថិតនៅក្នុងភូមិជ្រៃឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប។ ត្រង់ ចំណុច និយាមកា លេខ ០៤៤០៤០៣ , ១៤៨៦៤៤៧ ក្រោយពីបានទទួលសេចក្តីរាយការណ៍ ថាមានជន ខិលខូចលួច ឈូសឆាយព្រៃភ្នំបន្ថែម។ សម៉ាសភាពចូលរួមមាននាយ សង្កាត់រដ្ឋ បាលព្រៃឈើខ្វាវលោកភោគ វីរៈ និងសហការីនាយសង្កាត់រដ្ឋបាល ព្រៃឈើកំពង់ក្ដីលោកសាំងវង្សសំរិទ្ធ នគរបាលប៉ុស្តិ៍សង្កាត់រដ្ឋបាលខ្វាវ មេភូមិ និងប្រជាការពារភូមិជ្រៃ។ ជា លទ្ធផល ក្រុមប្រតិបត្តិការពិនិត្យ ជាក់ស្ដែងឃើញថាពិតជាមាន ជនខិលខូចលួចឈូសឆាយព្រៃភ្នំ បន្ថែមថ្មីអស់ទំហំ ៦២៥២ម៉ែត្រការេ។

ទន្ទឹមនឹងនោះដែរ លោក រី មី ជាប្រជាពលរដ្ឋបច្ចុប្បន្នរស់នៅភូមិចុងស្ពាន ឃុំ ខ្វាវស្រុកជីក្រែងបានអះអាង ប្រាប់ក្រុម ការងារថា មានគេប្រាប់ លោកថាជនសង្ស័យដែលបានឈូសឆាយព្រៃភ្នំចំណុចនេះ ឈ្មោះមេតបច្ចុប្បន្នស្នាក់នៅរោង ស្វាយចន្ទីជើងភ្នំខ្ទុំជិតកន្លែងកើត ហេតុ។ ពាក់ព័ន្ធករណីនេះជំទប់ទី២ ឃុំ ខ្វាវបានប្រាប់អ្នកសារព័ត៌មាន ថា រដ្ឋបាលឃុំនឹងរៀបចំដាំកូនឈើស្ដាឡើងវិញក្នុងគោលបំណងថែរក្សា ធនធានធម្មជាតិនិងលំនឹងអេកូឡូស៊ី រុក្ខជាតិចម្រុះ។នាយសង្កាត់រដ្ឋបាល ព្រៃឈើខ្វាវលោក ភោគ វីរៈប្រាប់អ្នកសារព័ត៌មានថាលោកនឹងកសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីឲ្យតុលាការចាត់ការ តាមនីតិ វិធីផ្លូវច្បាប់៕