អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ Nattapon Nakpanichធានាដល់សាធារណជនថៃថា កងទ័ពបានត្រៀមខ្លួនយ៉ាងពេញលេញក្នុងការគ្រប់គ្រងស្ថានការណ៍នៅតាមព្រំដែន ស្របពេលដែលក្រុមជ្រុលនិយមថៃ ទាមទារឲ្យទាហានថៃឆ្លើយតបដោយយោធា ចំពោះហេតុការណ៍ផ្ទុះមីននក្នុងទឹកដីថៃបណ្តាលឲ្យទាហានថៃម្នាក់ដាច់ជើង២នាក់ទៀតរងរបួស។
ឧត្តមសេនីយ៍ Nattapon Nakpanich បានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតថា តើគ្រាប់មីនដែលពាក់ព័ន្ធនោះជាគ្រាប់មីនចាស់ ឬថ្មី ជាមួយនឹងការរកឃើញដំបូងបង្ហាញថា វាអាចជាមីនចាស់ ដែលមិនទាន់ត្រូវបានសម្អាត។ យោធាថៃបានសម្របសម្រួលជាមួយកងទ័ពកម្ពុជារួចហើយ ដើម្បីពន្លឿនដំណើរការបោសសម្អាតមីន។
ទោះជាយ៉ាងនេះក្តី លោកថា ប្រសិនបើគេបញ្ជាក់ថា គ្រាប់មីនថ្មីនេះ គឺជាការបំពានលើ MOU 43 ដែលចែងយ៉ាងច្បាស់ថា តំបន់នេះមិនគួរនៅដដែល ហើយអាវុធមិនគួរប្រើប្រាស់ឡើយ។ អនុរដ្ឋមន្ត្រីបានថ្លែងថា ប្រសិនជាករណីនេះ ថៃនឹងលើកឡើងការតវ៉ាជាផ្លូវការជាមួយកម្ពុជា។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ធានាការថែទាំយ៉ាងពេញទំហឹងចំពោះទាហានដែលរងរបួសក្រោយឧប្បត្តិហេតុគ្រាប់មីន និងអំពាវនាវឱ្យកម្ពុជាដកគ្រាប់មីនចាស់ចេញ ដោយព្រមានប្រឆាំងនឹងការរំលោភលើ MOU 43។
ការលើកឡើងរបស់ ឧត្តមសេនីយ៍ Nattapon Nakpanich ផ្ទុយគ្នារបាយការណ៍របស់មជ្ឈមណ្ឌលដោះមីនថៃ (TMAC) ដែលថា ជាគ្រាប់មីនថ្មី ព្រោះថា តំបន់នោះត្រូវសម្អាតមីនរួចហើយ។
កន្លងមកលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលដោះមីនកម្ពុជា បានលើកឡើងថា ទោះមីនចាស់ ឬមីនថ្មីក៏ដោយនោះ ជាទឹកដីប្រទេសថៃ ។
