Connect with us

Hi, what are you looking for?

ព័ត៌មានសន្តិសុខ​សង្គម

បង្រ្កាបទីតាំ ងពាក់ព័ន្ធបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៦កន្លែង នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នគរបាលខេត្តព្រះសីហនុ បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងសង្ស័យចំនួន ៦កន្លែង ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មេីសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

លទ្ធផល៖

 • ឃាត់ខ្លួនមនុស្សសរុប ៦៤នាក់ (ស្រី ១៦នាក់) មានសញ្ជាតិវៀតណាម ៦៣នាក់ និងខ្មែរ ១នាក់។ ក្នុងចំណោមនេះ មានជនអន្តោប្រវេសន៍ខុសច្បាប់ ១នាក់ ។

 • រកឃើញសម្ភារៈបច្ចេកវិទ្យាមួយចំនួនសម្រាប់បម្រេីឲ្យការប្រព្រឹត្តបទល្មើសដូចជា កុំព្យូទ័រ ៨៧គ្រឿង ទូរស័ព្ទ ៥៨គ្រឿង និងសម្ភារៈផ្សេងៗទៀត ។

 • រកឃើញសង្ស័យជាសារធាតុញៀនចំនួន ២៨គ្រាប់ និងលិខិតឆ្លងដែន ៣៤ក្បាល ។

 

ជនសង្ស័យ​ និងវត្ថុតាងខាងលេី​ ត្រូវបាននាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីបន្តនីតិវិធីច្បាប់តាមផ្លូវច្បាប់ ៕