ខេត្តកំពង់ឆ្នាំង ក្រោយពីផ្ទុះព័ត៌មានអាស្រូវរឿងមន្ត្រី ក.ប.ប. ដែលមានឈ្មោះពេញហៅថា( អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ) របស់ក្រសួងពាណិជ្ជកម្មដែលតើប្រមូលលុយពីអាជីវករលក់គ្រឿងក្រអូបនៅផ្សាររមាសស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ ហើយត្រូវបានសារព័ត៌មាននិងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាត រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះ នៅល្ងាច ថ្ងៃទី ៥ ខែមិថុនា២០២៤ ស្រាប់តែមន្ត្រី កបប ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប ។អាចនិយាយបានថាគឺរួចខ្លួនហើយ។ មិនមានទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះទេ ។
មន្ត្រីសាលាស្រុក ទឹកផុស មួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាជីវករចំនួន នាក់បានរងគ្រោះពីមន្ត្រីកបប ដើរប្រមូលលុយពីអាជីវករលក់គ្រឿងគ្រឿងក្រអូបដោយចោទថាគ្មានពន្ធ និងបានជម្រិតទាប្រាក់ ចាប់ពី ៣លានរហូតចុះដល់ ៧០ ម៉ឺន ៥០ ម៉ឺននិង ១៥ម៉ឺនរៀល កាលពីថ្ងៃទី ៤ ខែមិថុនា នោះ បានវេរលុយមកវិញអស់ហើយតាមរយៈរូបគាត់ ដែលបានទទួលចំនួនសរុប ១៣៥ម៉ឺនរៀល។ ក្នុងនោះឈ្មោះចែនី ៧០ ម៉ឺនរៀល កូនលោកគ្រូបង្រៀន ៥០ ម៉ឺនរៀល និងចែខួច ១៥ម៉ឺនរៀល។ រូបគាត់បានប្រគល់ជូនអាជីវករទាំងនោះវិញអស់។
អាចនិយាយបានថា ជាមន្ត្រី កបប របស់ក្រសួងពាណិជ្ជកម្ម បែជា ដើរតួជំនួសមន្ត្រីគយ ហើយចោទលើអាជីវករថលក់របស់គ្មានបង់ពន្ធ វាខុសរឿង១០០អង្សា ។
ជុំវិញបញ្ហាខាងលើនេះ គេមិនទាន់ដឹងថាតើមន្ត្រីទាំងនោះនឹងអាចទទួលទោសទណ្ឌដែរឬទេ គ៊ខណៈដែលប្រជាពលរដ្ឋបានលើកឡើងថាជាមន្ត្រីពាណិជ្ជកម្មហេតុអីក៏មកទារលុយដូចមន្ត្រីគយ។
ក្នុងរឿងចោទមន្ត្រីគយដើររទារប្រាក់ពីអាជីវករ កាលពីថ្ងៃទី ៤ មិថុនា នេះដែរមន្ត្រីគយមួយរូបក៏បានបដិសេធជុំវិញបញ្ហានេះដែរថាពួកគាត់ពុំបានធ្វើយ៉ាងដូច្នេះទេ។
បងប្អូនប្រជាពលរដ្ឋក៏ដូចអាជីវករលក់ដូរបានសំណូមពរថ្នាក់លើជួយមើលមន្ត្រីខិលខូចទាំងនេះផង បើពុំដូច្នោះទេពួកគាត់ប្រហែលជាមិនរាងឡើយ។
