Connect with us

Hi, what are you looking for?

Mekong News

ព័ត៌មានសន្តិសុខ​សង្គម

ករណីផ្ទុះគ្រាប់ក្នុងឃ្លាំងផ្ទុកគ្រាប់ នៃទីបញ្ជាការយោធភូមិភាគទី៣ បណ្ដាលឲ្យពលរដ្ឋជាច្រើននាក់រងរបួស

កំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើននាក់បានរងរបួសធ្ងន់ស្រាល ក្នុងករណីផ្ទុះគ្រាប់ក្នុងឃ្លាំងផ្ទុកគ្រាប់ នៃទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន នៅម៉ោងប្រមាណ២និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈអាជ្ញាធរណែនាំឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ព្រោះមានគ្រាប់ធុនតូចនិងធុនធំ កំពុងផ្ទុះបន្តបន្ទាប់។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅជុំវិញបរិវេណនៃទីបញ្ជាការយោធភូមិភាគទី៣ ត្រូវបានហាមឃាត់ការចរាចរណ៍ចេញចូល ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ត្រូវបានជំលៀសចេញ អ្នករងរបួសជាច្រើននាក់កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ៕