ភ្នំពេញ៖ ជនជាតិកូរ៉េ២នាក់ ត្រូវបានសមត្ថកិច្ចនៅកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនករណីរត់ពន្ធគ្រឿងញៀនទៅប្រទេសកូរ៉េ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ។
ជានជាតិកូរ៉េទាំង២នាក់ តាមការត្រួតពិនិត្យលើដងខ្លួន សមត្ថកិច្ចបានរកឃើញម្សៅពណ៌សជាច្រើនកញ្ចប់ រុំជាប់នឹងដងខ្លួនរបស់អ្នកទាំងពីរ។
យោងតាមលទ្ធផលតេស្តបឋម ដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ទម្ងន់ ១ ២៩០,៧៩ក្រាម និងប្រភេទ Katamine ទម្ងន់ ៩៨៧,៤២ក្រាម។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង សម្ភាររបស់ជនសង្ស័យ ត្រូវបានប្រគល់ជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
In this article:
