បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ ចំនួន ២០ នាក់ បានចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់រយៈពេល ៣យប់ ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៥ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រទះឃើញបទល្មើសដូចជា៖
– គល់ឈើកាត់រួចចំនួន ៣០គល់ ដែលនៅចំណុចរបស់រាំងអូរគោល ភ្នំស្នប់ និងការកាប់ចំការ ២កន្លែង។ ជាមួយគ្នានេះដែរ នៅត្រង់ចំណុចអូររៃ និងភ្នំតាផែង សហគមន៍បានជួបនូវគោយន្ដ ចំនួន ៣ គ្រឿង និងមនុស្សចំនួន ៤ នាក់ ព្រមទាំងបានដកហូតអាវុធកែច្នៃ (កាបិន) ២ដើម ហើយបានប្រគល់ជូនប៉ុស្តិ៍រដ្ឋបាល ឃុំធ្មា ស្រុកជ័យសែន ខេត្ដព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
***ទំនាក់ទំនងព័ត៌មានបន្ថែម៖
១. លោក ឃុត សឿម 017 640 084
២. លោក ចាន់ សារិន 095 900 136
៣. លោក សាន គឹមពឿន 011 565 433
In this article:
