សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានបដិសេធ ការលើកឡើងនៅក្នុងបណ្តាញសង្គម ដែលអះអាង ថា ក្រសួងដែនដី ក្រសួងបរិស្ថានក្រសួងវប្បធម៌ នឹងអង្គការយូណេស្កូ បានអនុញ្ញាតឲ្យជួសជុល និងសាងសង់នៅតំបន់អង្គរ ហើយក៏មិនមានការបណ្ដេញពលរដ្ឋចេញទៀតដែរ ដូច្នេះសូមមន្រ្តីថ្នាក់ក្រោមស្តាប់ថ្នាក់លើផងថា ជាព័ត៌មានមិនពិត។
លោក លី វណ្ណ: នាយករដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានធ្វើការប្រតិកម្មភ្លាមៗថា «មិនទាន់មានការសម្រេចណាមួយថ្មី ចឹងការអនុវត្តច្បាប់ចាស់នៅជាធរមាន សូមបងប្អូនរងចាំការណែនាំ កុំធ្វើអ្វីនៅពេលនេះ ដែលនាំអោយបាត់បង់ប្រយោជន៍និងមានទោស» ។
ការប្រតិកម្មបែបនេះធ្វើឡើងដើម្បីជៀសវាងការយល់ច្រលំ នៅរសៀលថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់បានផ្ញើសារចូលគ្រុបព័ត៌មានមហាជន «សៀមរាប ប៉ុស្តិ៍» មានខ្លឹមសារថា «ក្រសួងដែនដី ក្រសួងបរិស្ថានក្រសួងវប្បធម៌ នឹងអង្គការយូណេស្កូ បានសម្រេចអនុញ្ញាតឲ្យពលរដ្ឋនៅតំបន់អង្គរជួសជុលនឹងសាងសងផ្ទះថ្មីហើយ ហើយក៏មិនមានការបណ្ដេញពលរដ្ឋចេញទៀតដែរ ដូច្នេះសូមមន្រ្តីថ្នាក់ក្រោមស្តាប់ថ្នាក់លើផង៕
