លោកផែង វណ្ណៈ ៖ មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ២នាក់នេះ គ្រាន់តែមកហូបបាយជាមួយខ្ញុំនៅផ្ទះខ្ញុំក៏ដេញចេញពីក្របខណ្ឌដែរ ?
ក្នងសំណេររបស់លោកផែង វណ្ណៈ នៅលើផេក Phehg Vsnnak News បានលើកឡើងថាពួកថោកទាបអាងខ្សែ ឡេីងមកធ្វើបាបតែមន្ត្រីស្មោះត្រង់ ស្មានតែអាងខ្សែ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី ចង់ដេញចង់ដកអាណាតាមអំពើចិត្តឬ ? មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ២នាក់នេះ គ្រាន់តែមកហូបបាយបាយជាមួយខ្ញុំនៅផ្ទះខ្ញុំក៏ដេញចេញពីក្របខ័ណ្ឌដែរ ? ចំណែក កំហុស ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី គរដូចភ្នំ មេីលមិនឃេីញ ? យប់នេះ ខ្ញុំលម្អិតករណីនេះជូនបងប្អូនប្រជាពលរដ្ឋបានជ្រាប ព្រោះ បច្ចុប្បន្ន មានតែ ហ្វេសប៊ុក និង សារព័ត៌មានទេ ទេីបរួមចំណែកជួយរកយុត្តិធម៌ជូនអ្នកទន់ខ្សោយបានខ្លះ ។
ប្រធានមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរី ដោះលែងបទល្មើសអ្វីខ្លះ សូមរង់ចាំស្ដាប់យប់នេះ 🙏 ប្រធានមន្ទីររូបនេះ ធ្លាប់ត្រូវបានដេញចោលម្ដងហេីយ តែអាងមានខ្សែ ស្ងាត់ៗរត់ការមកវិញ ។ មកវិញប្រព្រឹត្តបទល្មើសលេីសដេីម ។

