ខ្សែភាពយន្ត «ហាងថតរូបណានជីង»(Dead To Rights) សង្រ្គាមចិនជប៉ុន ទទួការចាប់អារម្មណ៍ទស្សនិកជនបរទេស
តាមទិន្នន័យនៃវេទិកាបណ្តាញអ៊ីនធឺណែតឱ្យដឹងថា គិតរហូតដល់ម៉ោង៧ និង៤០នាទី ថ្ងៃទី ១៥ ខែសីហា បរិមាណសរុបនៃការលក់សំបុត្រភាពយន្ត បូករួមទាំងការកក់សំបុត្រក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅឆ្នាំ២០២៥ ពីខែមិថុនា ដល់ខខែសីហាបានលើសពី៩២០០លានយាន់ប្រាក់ចិន ប្រមាណ១២៩០លានដុល្លាអាម៉េរិក។ ក្នុងនោះ ខ្សែភាពយន្ត «ហាងថតរូបណានជីង»(Dead To Rights)ដែលជាខ្សែភាពយន្តស្តីពីសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសចិន ចាប់ពីបានចាក់បញ្ចាំងនៅថ្ងៃទី ២៥ ខែកក្កដាមក បរិមាណសរុបនៃការលក់សំបុត្រភាពយន្តបានលើសពី២៤០០លានយាន់ប្រាក់ចិន ប្រមាណ335លានដុល្លាអាម៉េរិក ដែលនៅលំដាប់ថ្នាក់ទីមួយក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ ។ នៅថ្ងៃទី ៦ ខែសីហា តាមម៉ោងក្នុងតំបន់ ពិធីចាក់បញ្ចាំងខ្សែភាពយន្ត «ហាងថតរូបណានជីង»ជាលើកដំបូងនៅអាមេរិកខាងជើងបានធ្វើឡើងនៅរោងភាពយន្តមួយនៃក្រុងវ៉ាស៊ីនតោន ទស្សនិកជនចំនួនជាង២រយនាក់បានចូលរួមពិធីចាក់បញ្ចាំងជាលើកដំបូងលើកនេះ ។

ភាពយន្តប្រវត្តិសាស្ត្រចិន ‘Dead To Rights’ ទទួលដាក់បញចាំងនៅអាមេរិកខាងជើង អូស្ត្រាលី និងនូវែលសេឡង់
បន្ទាប់ពីបានទស្សនាភាពយន្តនេះ លោក Bill Jones ទស្សនិកជនអាមេរិកនិងជាអ្នកសារព័ត៌មានជាងចាស់បានថ្លែងថា លោកមានការរំភើបយ៉ាងខ្លាំងចំពោះពលីកម្មយ៉ាងធ្ងន់ធ្ងររបស់ប្រជាជនចិនក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុន ពលីកម្មយ៉ាងធ្ងន់ធ្ងររបស់ប្រជាជននិងកងទ័ពនៃប្រទេសចិនធ្វើឱ្យសណ្តាប់ធ្នាប់សន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរកាន់តែមានតម្លៃពន់ពេក៕

ភាពយន្តប្រវត្តិសាស្ត្រចិន ‘Dead To Rights’ ទទួលបានការដាក់បញ្ចាំងនៅអាមេរិកខាងជើង អូស្ត្រាលី និងនូវែលសេឡង់