Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជានៅមិនទាន់មានទីផ្សារសំបកគ្រាប់ស្វាយចន្ទីនៅឡើយ

ភ្នំពេញ៖រហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់មានទីផ្សារច្បាស់លាស់ណាមួយសម្រាប់សំបកគ្រាប់ស្វាយចន្ទីនៅឡើយទេ។ ខណៈរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី «MIRARTH»មានចំណុចពិសេសខុសពីរោងចក្រកែច្នៃដទៃ ដោយសារក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដំបូងគេ ដែលផ្តោតលើការចម្រាញ់យកប្រេងពីសំបកគ្រាប់ស្វាយចន្ទី ដើម្បីយកទៅប្រើប្រាស់ជាប្រភេទថាមពលស្អាត។

នេះបើយោងតាម លោកឃឹម ហ្វីណង់  អ្នកនាំពាក្យក្រសួងកសិកម្ម ប្រមាញ់  និងនេសាទ។

វត្តមាននៃទីផ្សារកែច្នៃសម្រាប់ផលិតផលបន្ទាប់បន្សំនៃគ្រាប់ស្វាយចន្ទី(Byproducts)បែបនេះ នឹងជួយធ្វើឱ្យការកែច្នៃស្វាយចន្ទីអាចទទួលបានតម្លៃបន្ថែមច្រើនជាងមុន និងធ្វើឱ្យយើងអាចមានលទ្ធភាពលក់ចេញគ្រាប់ស្វាយចន្ទីកែច្នៃហើយក្នុងថ្លៃដែលមានភាពប្រកួតប្រជែងជាមួយស្វាយចន្ទីកែច្នៃរបស់ប្រទេសដទៃផងដែរ៕